ជាធម្មតាពងទាកូនមួយគ្រាប់មានផ្ទុកថាមពល ១៨២កាឡូរី, ប្រូតេអ៊ីន ១៣,៦ ក្រាម, ខ្លាញ់លីពីត ១២,៤ ក្រាម, កាល់ស្យូម ៨២មីលីក្រាម, ផូស្វ័រ ២១២ក្រាម និង កូឡេស្តេរ៉ុល ៦០០មីលីក្រាម។ ក្រៅពីនេះ វាក៏មានសារធាតុសំខាន់ៗមួយទៀតដូចជា បេតាការ៉ូទីន, វីតាមីន A, B, C, ជាតិដែក…។
បើយោងតាមអ្នកជំនាញបានបង្ហាញថា ពងទាកូនជាអាហារដែលមានជីវជាតិ ហើយផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់រាងកាយ។ ក៏ប៉ុន្តែប្រព័ន្ធរំលាយអាហារលំបាកក្នុងការបំបែក ព្រោះវាមានផ្ទុកប្រូតេអ៊ីន និងកូឡេស្តេរ៉ុលខ្ពស់ពេក។ ហេតុនេះ ពេលវេលាដែលល្អបំផុតក្នុងការបរិភោគ គឺពេលព្រឹក។
ប្រសិនបើអ្នកទទួលពងទាកូននៅពេលព្រឹក រាងកាយអាចមានពេលវេលាគ្រប់គ្រាន់ក្នុងការរំលាយ, ងាយស្រួលស្រូបយកសារធាតុសំខាន់ៗ ហើយអាចប្រើប្រាស់កាឡូរីមួយចំនួនធំ។
ទោះជាយ៉ាងណា ប្រសិនបើអ្នកបរិភោគពងទាកូននៅពេលល្ងាចវិញ ប្រព័ន្ធដំណើរការនឹងពិបាករំលាយ, ងាយនឹងកើតជំងឺហើមពោះ ប្រសិនបើអ្នកបរិភោគច្រើន។
លើសពីនេះទៅទៀត ការបរិភោគពងទាកូនច្រើន បង្កឲ្យបរិមាណកូឡេស្តេរ៉ុលអាក្រក់ក្នុងឈាមកើនឡើង ដែលរួមចំណែកដល់ការកើតជំងឺសរសៃឈាមបេះដូង, ជំងឺលើសឈាម, ទឹកនោមផ្អែម… ហើយប្រេតេអ៊ីនច្រើនក៏មិនល្អសម្រាប់អ្នកជំងឺរលាកសន្លាក់នោះដែរ។
ចំណាំ៖ មនុស្សដែលមានសម្ពាធឈាមឡើងខ្ពស់, ជំងឺទឹកនោមផ្អែម, ជំងឺរលាកថ្លើម, ខ្លាញ់ក្នុងថ្លើម, បេះដូង, កុមារក្រាមអាយុ ៥ឆ្នាំ, ស្ត្រីមានផ្ទៃពោះ មិនគួរបរិភោគពងទាកូននោះឡើយ៕
មតិយោបល់