ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាម៉ូដែលថៃចង់ស្លាប់ បើក​រថយន្ត​បុកគេគ្រោះថ្នាក់​​​ពាយពេញផ្លូវ​

តារាម៉ូដែលដ៏ពេញនិយម របស់ថៃ ដែលមានវិបត្តិផ្លូវចិត្ត បានបើករថយន្ត BMW បង្កឲ្យគ្រោះថ្នាក់ បន្ទាប់មក ក៏នាងស្រែកចេញពីរថយន្តថា នាងចង់ស្លាប់ ។

នាង Namzom Zomy ដែលមានសម្រស់ស្រស់សោភា ហើយគេស្គាល់ឈ្មោះនាងមួយទៀតថា Kritada Tubimphol បានបើករថយន្ត BMW ទៅប៉ះរថយន្តផ្សេងទៀត នៅទីក្រុងបាងកក កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលបណ្តាលឲ្យ រថយន្ត ៨ផ្សេងទៀត ប៉ះពាល់គ្នា ហើយរថយន្តពីរតែប៉ុណ្ណោះ ដែលខូចខាតធ្ងន់ធ្ងរ។

ប្រភពពីជនរងគ្រោះម្នាក់ បានឲ្យដឹងថា តារាម៉ូដែល ដែលបានបើករថយន្ត BMW ទៅប៉ះរថយន្ត ហុងដា ស៊ីវិច រួចក៏ទៅបុករថយន្តតាក់ស៊ីម៉ូដែលកូរ៉ូឡា ឲ្យខ្ទេច តែម្តងទៅ ។
ជនរងគ្រោះដែលមានអាយុ ២៨ឆ្នាំ ខាងលើបានបន្តថា តារាម៉ូដែលខាងលើ បានព្យាយាមបើកបន្តទៅមុខ បុករថយន្ត ជាច្រើនទៀត។

សាក្សីដែលឃើញហេតុការណ៍នេះ បានឲ្យដឹងបន្ថែម ភ្លាមៗ ក្រោយហេតុការណ៍ថា តារាម៉ូដែល Namzom Zomy បានចេញពីរថយន្ត រួចស្រែកខ្លាំងៗថា នាងចង់ស្លាប់ ។ ក្នុងនោះដែរ នាងក៏បានព្យាយាម ទាញយកកាំភ្លើងពីមន្ត្រីប៉ូលិស ដើម្បីធ្វើអត្តឃាត ប៉ុន្តែមិនបានសម្រេច។

ក្រោយហេតុការណ៍ ប៉ូលិស បានបញ្ចូនតារាម៉ូដែលខាងលើ ទៅកាន់មន្ទីរពេទ្យ Paolo Memorial Hospital ដោយគ្រូពេទ្យ បានបញ្ជាក់ថា នាងកើតជំងឺត្រេស្ត ហើយគ្រូពេទ្យក៏ឲ្យថ្នាំព្យាបាលជំងឺផ្លូវចិត្តរបស់នាង។
តារាម៉ូដែល Namzom Zomy ត្រូវបានរងការចោទប្រកាន់ពីបទ បើកបរធ្វេសប្រហែស និង ក៏ដូចជាប្រើប្រាស់ថ្នាំ បន្ទាប់ពីការធ្វើតេស្ត ឃើញមានជាតិថ្នាំញៀន៕

thai-model
thai-model-experiences-meltdown-and-crashes-her-bmw-into-8-other-vehicles-and-shouts-that-she-wants-to-die-2

មតិយោបល់