ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

វត្តមាន​ Lee Min Ho​ នៅ​ហ្វីលីពីន​ ធ្វើ​ឲ្យ​មនុស្ស​ជាង​ ១ម៉ឺន​នាក់​ អត់​បាយ​ត្រង់

ម៉ានីល៖ កំពូលតារាសម្តែង និងជាតារាម៉ូឌែលកូរ៉េខាងត្បូង លោក Lee Min Ho បានបង្ហាញវត្តមាននៅក្នុង​ប្រទេសហ្វីលីពីន ក្នុងព្រិត្តការណ៍ប្រម៉ូដ និងសម្ពោធភោជនីយដ្ឋានមាន់ចៀន Kyochon នៅក្នុងប្រទេសហ្វីលីពីន បានធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រ មកអបអរសាទររហូតដល់ជាង ១ម៉ឺននាក់។

ព័ត៌មានគេហទំព័រកូរ៉េមួយ បានឲ្យដឹងនៅថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០១៥នេះថា ប្រិយមិត្តយ៉ាងច្រើនកកកុញ បានអបអរ តារាសម្តែង​មុខ​ស្រស់ វ័យ២៨ឆ្នាំ Lee Min Ho ពេលមកកាន់ប្រទេសហ្វីលីពីន ជាលើកទី៤ ដោយអ្នកគាំទ្រភាគ ច្រើនមករង់ចាំ ទាំងអត់អាហារ​ថ្ងៃត្រង់ នៅខាងមុខ Greenhills ក្រុង San Juan ហើយក៏មានការកកស្ទះចរាចរណ៍ផងដែរ៕

12983867_292437797546650_7206447900623822379_n988479_292437724213324_5905316906836407866_n10410492_292437757546654_2210847898692113160_n11001745_292437844213312_2665221353568199032_n11025661_292437677546662_8339439371717155827_n11029559_292437824213314_1737515182675536748_n

មតិយោបល់