ព័ត៌មានជាតិ

នគរបាលស្រុកអង្គស្នួលឃាត់ខ្លួនជនសង្ស័យ២នាក់ រួមនឹងថ្នាំញៀន២៥កញ្ចប់

កណ្តាល: ជនសង្ស័យ២នាក់ រួមនឹងថ្នាំញៀន២៥កញ្ចប់តូចធំ ព្រមទាងសម្ភារ:មួយចំនួន ទៀត ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួល ដឹកនាំដោយលោកវរសេនីយ មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល ដោយបានទទួលបទបញ្ជារពីឧត្តមសេនីយ៍ទោ អ៊ាវ ចម្រើន ស្នងការនគរបាលខេត្តកណ្តាល និងមានការឯកភាពពីលោកលឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល កម្លាំងរបស់អធិការដ្ឋាន បានធ្វើការចុះបង្ក្រាប និងឃាត់ខ្លួន។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង១៧និង៥០នាទី ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្ទះតូបការហ្វេ នៅភូមិស្រែកណ្ដោល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោកអធិការបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ ស៊ីម ណាត ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខែ្មរ មុខរបររត់ម៉ូតូឌុប នៅភូមិស្រែកណ្ដោល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល និងទី២ ឈ្មោះ ម៉ៃ គឿន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខែ្មរ មុខរកម្មករ នៅភូមិស្រែកណ្ដោល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន២៥កញ្ចប់ (កញ្ចប់ធំ១ តូច២៤) ដាវសាំម៉ូរ៉ៃ១ដើម ទូរសព្ទដៃម៉ាកណូគាចុចពិល ២គ្រឿង ឧបកណ៍ប្រើប្រាស់ និងវេចខ្ចប់ថ្នាំញៀនមួយចំនួន និងម៉ូតូ១គ្រឿងម៉ាក SL ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 1BI-8954។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

photo_2016-11-06_10-12-56

photo_2016-11-06_10-12-59

photo_2016-11-06_10-13-00

photo_2016-11-06_10-13-01-2

photo_2016-11-06_10-13-01

photo_2016-11-06_10-13-02

មតិយោបល់