បន្ទាប់ពីនាយករដ្ឋមន្ដ្រីថៃចេញមុខប្រកាសឲ្យស៊ើបអង្កេតផ្ទាល់លើករណីរឿងក្ដី របស់តារាសម្ដែងនិងជាពិធីករល្បីឈ្មោះ លោក ណត ថ្មីៗនៅស្ថានីយ៍ប៉ុស្ដិ៍ប៉ូលិស ណត បានចេញមុខលើកដៃអង្វរ សំពះសូមទោសជាសាធារណៈមុខអ្នកកាសែតរាប់សិបអ្នក ។
លោក ” ណត អាក់ខនណាត់ ” បានសារភាពទទួលកំហុសដែលកើតឡើងដោយអចេតនា ព្រោះតែចិត្តខឹងក្រោដមួយឆាវ ដោយលោកបានឲ្យមេធាវីរបស់លោកព្យាយាមទាក់ទងទៅភាគគីជនរងគ្រោះនិង ព្រមបង់ថ្លៃជំងឺចិត្ត រួមទាំងការខូចខាតទាំងអស់ ។
នាយ ណត ត្រូវបានសម្រេចកាត់ទោសឲ្យជាប់ពន្ធនាគា មិនតិចជាង ៣ ឆ្នាំ ឬ ត្រូវពិន័យជាប្រាក់ចំនួន ៦០០០ បាត ៕
ប្រភព ៖ khaosod , TVPOOL
មតិយោបល់