ព័ត៌មានបច្ចេកវិទ្យា ព្រឹត្តិការណ៍ សំខាន់ៗ

លោក Mark Zuckerberg ត្រូវការដំណោះស្រាយអំពីរឿង Facebook កំពុងបំផ្លាញលទ្ធិប្រជាធិបតេយ្យ

cap

នាយកប្រតិបត្តិ ក្រុមហ៊ុន Facebook អាចនឹងក្លាយជាអ្នកមានឥទ្ធិពលខ្លាំងបំផុត ក្នុងវិស័យជំនួញសារព័ត៌មាន។
ជំនាន់មុនកម្មវិធីព័ត៌មាននៅលើកាសែត និងនៅលើទូរទស្សន៍មានឥទ្ធិពលខ្លាំងបំផុត ចំពោះអ្នកមើលនិងអ្នកទស្សនា។
ជាក់ស្ដែងយើញឃើញហើយថា ព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗ គឺត្រូវបានដាក់នៅលើទំព័រមុខកាសែត ឬទស្សនាវដ្ដី ហើយរឿងរ៉ាវដែលធ្វើឱ្យអត្ថបទទាំងមូល ទទួលបានការចាប់អារម្មណ៍ខ្លាំង ក្នុងខណៈដែលមនុស្សភាគច្រើន មិនដែលឮអំពីរឿងរ៉ាវបណ្តាញប្រព័ន្ធផ្សព្វផ្សាយ ទាំងនេះគឺត្រួវបានចាត់ទុកថា ជាការមិនអើពើ។

រឿវរ៉ាវវាពិតជាផ្លាស់ប្តូរខ្លាំងមែន នាសម័យទំនើបអ៊ិនធឺណិត។ មនុស្សជាច្រើនសព្វថ្ងៃមិនបានទទួលព័ត៌មានថ្មីៗ តាមរយៈគេហទំព័រ CNN ឬ New York Times ឡើយ។ ពួកគេគ្រាន់តែបើកកម្មវិធីបណ្តាញសង្គមរបស់ពួកគេ ហើយភាគច្រើនគឺបណ្តាញសង្គម Facebook តែម្តង នឹងធ្វើការអានព័ត៌មាន ឬ រឿងហេតុថ្មីៗ ដែលបានលោតមក លើទំព័រមុខ Facebook ឬ ទំព័រដើមនៃបណ្តាញសង្គមរបស់អ្នកអាន។

បញ្ហាជាមូលដ្ឋាននៅទីនេះគឺថា ភាពជាអ្នកដឹកនាំរបស់ Facebook គឺស្ថិតក្នុងការបដិសេធអំពីរឿងរ៉ាងនេះនៅឡើយ។ ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ លោក Zuckerberg បានឱ្យដឹងម្តងហើយម្តងទៀតថា យើងជាក្រុមហ៊ុន បច្ចេកវិទ្យាមួយ មិនមែនជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយទេ” នៅក្នុងចិត្តរបស់លោកនាយកប្រតិបត្តិក្រុមហ៊ុន Facebook បានបញ្ជាក់ថា Facebook គ្រាន់តែជា “វេទិកា” ដែលជាបំពង់អព្យាក្រឹតសម្រាប់ជួយអ្នកប្រើប្រាស់ ក្នុងការចែករំលែកព័ត៌មានផ្លូវការទៅកាន់អ្នកផ្សេងទៀតតែប៉ុណ្ណោះ។

ប៉ុន្តែនេះជារឿងមិនពិតទេ ក្រុមហ៊ុន Faebook បានសម្រេចចិត្តបោះពុម្ពផ្សាយអត្ថបទរាប់ពាន់លានជារៀងរាល់ថ្ងៃ។ ហើយជាញឹកញាប់គេបានចេញផ្សាយអត្ថបទរឿងមិនល្អៗ ដែលអូសទាញអារម្មណ៍មនុស្សទៅកាន់ភាពទាក់ទាញមួយ ឬអារម្មណ៍ខុសពីធម្មតា៕

មតិយោបល់