អាមេរិកៈ បេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក Donald Trump បានប្រាប់អ្នកគាំទ្រខ្លួនជាច្រើននាក់ ក្នុងរដ្ឋ Michigan និងរដ្ឋ Minnisota នាថ្ងៃអាទិត្យនេះថា លោកនឹងមិនទទួលយកជនភៀសខ្លួនទេ ប្រសិនបើគ្មានការគាំទ្រពីប្រជាពលរដ្ឋ។
លោកត្រាំ លើកឡើងបែបនេះ បន្ទាប់ពីសហគមន៍ម៉ូស្លីមមួយបានរិះគន់ចំពោះគោលនយោបាយរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន បេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យ ចំពោះការទទួលយកជនភៀសខ្លួនស៊ីរី។ យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
លោក Trump បានចាប់ផ្តើមប្រមូលការគាំទ្រនៅក្នុងរដ្ឋទាំងពីរនេះ ដែលគេឃើញថា ជាផ្នែកមួយនៃការជំរុញឆ្ពោះទៅរកការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃអង្គារស្អែកនេះ បើទោះបីជារដ្ឋនេះ សម្បូរអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យយ៉ាងណាក៏ដោយ។
លោកបានបន្តទៀតថា ផែនការរបស់អ្នកស្រី គ្លីនតុន លើការទទួលយកជនភៀសខ្លួនស៊ីរី ជាង ១០.០០០នាក់ ក្នុងឆ្នាំ២០១៦ ពីប្រទេសស៊ីរីនោះ នឹងបង្កឲ្យមានអំពើភេវរកម្មជ្រុលនិយមនៅក្នុងប្រទេស។ លោកតែងតែលើកយកប្រធានបទទាក់ទងនឹងជនភៀសខ្លួន ឬការធ្វើភេវរកម្មនៅតំបន់អារ៉ាប់ មកធ្វើការឃោសនាបោះឆ្នោត ដើម្បីវាយប្រហាគណបក្សប្រជាធិបតេយ្យ៕
មតិយោបល់