ព័ត៌មានសិល្បៈ និងកម្សាន្ត

ប៉ែន ចំរ៉ុង ប្ដឹងលែង ភិន សុដាលីស នៅតុលាការ

ភ្នំពេញ: ជារឿងភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានការទម្លាយថាលោក ប៉ែន ចំរ៉ុង បានសម្រេចចិត្តប្ដឹងលែងកញ្ញា ភិន សុដាលីស ជាភរិយាដែលមានអេតាស៊ីវិល របស់ខ្លួនជាផ្លូវការ។

យ៉ាងណាមិញ គេមិនដឹងថាអ្នកទាំងពីរ នឹងអាចដោះស្រាយនៅពេលតុលាការកោះហៅសម្រុះសម្រួល ឬបន្តដល់ការលែងគ្នាទាំងស្រុងនៅឡើយទេ។

ប្រភពពីសាលាដំបូងរាជធានីភ្នំពេញ បានអះអាងថាតារាសម្ដែងលោក ប៉ែន ចំរ៉ុង បានដាក់ពាក្យប្ដឹងលែងភិន សុដាលីស ច្រើនថ្ងៃមកហើយ ដោយក្នុងបណ្ដឹងនោះបានសរសេរបញ្ជាក់ថារស់នៅមិនចុះសម្រុងគ្នា។

យ៉ាងណាក៏ដោយ លោក សួស វិឡាវ៉ាន់ឌី អនុប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងរាជធានីភ្នំពេញ បានច្រានចោលចំពោះការទម្លាយឲ្យដឹងពីអត្ថន័យនៅក្នុងបណ្ដឹង ដោយលោកគ្រាន់តែទទួលស្គាល់ថាពិតជា មានពាក្យបណ្ដឹងរបស់លោកប៉ែន ចំរ៉ុង នៅសាលាដំបូងប្រាកដមែន។

លោកនិយាយថា «ខាងយើងបានទទួលពាក្យបណ្ដឹងគាត់ តែត្រង់ថាគាត់ប្ដឹងពីអី គឺលុះត្រាតែមានការអនុញ្ញាត ពីគាត់ទើបយើងអាចនិយាយបាន ព្រោះនេះជាសិទ្ធិបុគ្គលយើងមិនអាចបញ្ជាក់ថា គាត់ពិតជាប្ដឹងលែងភរិយា ឬស្នើសុំអីទេ!»។

លោក ប៉ែន ចំរ៉ុង និង ភិន សុដាលីស បានបដិសេធបញ្ជាក់ប្រាប់ព្រមគ្នា ដោយសារតែទូរស័ព្ទចូលហើយមិនលើកទទួល។ ប៉ុន្តែយោងតាមប្រភពពីតារាសិល្បៈគឺអ្នកទាំងពីរ មានរឿងឈ្លោះគ្នាយូរក្រែលមកហើយ គឺតាំងពីនាងភិន សុដាលីស មានទម្ងន់មកម្ល៉េះ។

តារាម្នាក់បានលើកឡើងថា ប៉ែន ចំរ៉ុង មានអ្នកទី៣តាមស្នេហ៍ ហើយដោយសារតែខឹង នឹងដាលីសបណ្ដេញចេញពីផ្ទះ និងបានប្រើពាក្យធ្ងន់ៗនោះផង ទើបធ្វើឲ្ យប៉ែន ចំរ៉ុង សម្រេចចិត្តប្ដឹងលែង។

យោងតាមបណ្ដាញសារព័ត៌មាន ផ្នែកអេឡិចត្រូនិចល្បីឈ្មោះបានអះអាងថា អ្នកទាំងពីរពិតជាប្ដឹងលែងគ្នាមែន ដោយមានឪពុករបស់ភិន សុដាលីស គឺលោកអ៉ិន ទទួលស្គាល់នោះផង។ មិនខុសគ្នាលោក អ៉ិន បញ្ជាក់ថា លោកទើបតែបានដឹងរឿងនេះបន្ទាប់ពីមានគេតេសួរប៉ុណ្ណោះ ប៉ុន្តែភរិយារបស់លោក និងម្ដាយរបស់លោក ដែលចេញចូលផ្ទះជួលកូនស្រី និង ប៉ែន ចំរ៉ុងរស់នៅ បានដឹងរឿងនេះយូរហើយ។

លោកថាហេតុផល ដែលបណ្ដាលដាលីសបណ្ដេញលោក ប៉ែន ចំរ៉ុង ចេញពីផ្ទះ និងមានប្រើពាក្យជ្រះឆ្អេះផង គឺបណ្ដាលមកពី ប៉ែន ចំរ៉ុង ធ្វើជាប្ដីមិនល្អក្នុងពេលភរិយាពរពោះ ដែលធ្វើឲ្យនាងអស់សង្ឃឹម។

យ៉ាងណាមិញ លោកបដិសេធបង្ហាញពីផ្ទៃក្នុងគ្រួសារមួយនេះលម្អិត ដោយទុកឲ្យមហាជនរង់ចាំតាមដាន។ លោកថានៅក្នុងពេលនេះ ភិន សុដាលីស មិនព្រមត្រលប់ចូលផ្ទះទេបើទោះជាភរិយាលោក និងម្ដាយលោកលួងលោមក៏ដោយ ដោយសារតែខ្មាស់ និងថានាងកំពុងពរពោះកូនដំបូងជាង៣ខែ៕

photo_2016-05-01_10-50-10 photo_2016-05-01_10-50-17 photo_2016-05-01_10-50-16 photo_2016-05-01_10-50-15 photo_2016-05-01_10-50-14 photo_2016-05-01_10-50-13 photo_2016-05-01_10-50-12

មតិយោបល់