ព័ត៌មានសិល្បៈ និងកម្សាន្ត

យ៉ែម សំអូន ទម្លាយពីទំនាក់ទំនងជាមួយកូនស្រី ក្រោយបែកប្រពន្ធ

ខណៈដែលចំណងស្នេហ៍រវាងលោកយ៉ែម សំអូន និងអ្នកនាងយ៉ាន លីនដា មិនអាចត្រលប់ថយក្រោយ បានធ្វើឲ្យមហាជនមិនតិចនោះទេងឿងឆ្ងល់ពីទំនាក់ទំនងរវាងលោក និងកូនស្រី ខណៈដែលគេដឹងថាលោកក៏មិនហ៊ានប្រឈមមុខជាមួយអតីតភរិយានៅប្រទេសអូស្រ្តាលី ហើយកូនស្រីរបស់លោកក៏មិនដែលចុះមកលេងស្រុកខ្មែរក្រោយពីលោកបែកប្រពន្ធ។

តារារូបនេះ បានទម្លាយឲ្យដឹងពីទំនាក់ទំនងជាមួយកូនស្រីជាលើកដំបូង ក្នុងពេលដែលព័ត៌មានស្រឡាញ់ភេទដូចគ្នារបស់លោកក៏ត្រូវគេចាប់អារម្មណ៍ជាថ្មី ព្រោះតែលោកហ៊ានសម្ដែងក្នុងរឿង«បណ្ដឹងស្រីទាំង៥»ជាតួអង្គស្រឡាញ់ប្រុស។
លោកយ៉ែម សំអូន បានអះអាងថារវាងលោក និងកូនស្រី មិនបានដាច់ទំនាក់ទំនងគ្នាដូចជាគូស្នេហ៍ប្ដីប្រពន្ធដែលបែកគ្នាខ្លះនោះទេ គឺរវាងលោក និងកូននៅតែមានការប្រាស្រ័យទាក់ទងចំពោះគ្នា។

លោកថាខ្លួននៅតែបានបំពេញកាតព្វកិច្ចជាឪពុកល្អតាមរយៈការឆាតសួរ និងខលសួរសុខទុក្ខ ដោយក្នុងនោះសូម្បីតែការផ្ដល់ជាលុយកាក់គ្រប់ពេលកូនស្រីមានតម្រូវការ ក៏លោកបានធ្វើជាប្រចាំផងដែរ បើទោះជាអ្នកនាង យ៉ាន លីនដា និងលោក នៅតែមិនអាចប្រឈមមុខដាក់គ្នា។ លោកថាបានឡើងទៅជួបកូនស្រីម្ដងក្រោយពេលបែកគ្នា កាលពីថ្ងៃទី១១ ខែមេសា ក្នុងឆ្នាំ២០១៦ ដោយបានទៅធ្វើឲ្យកូនស្រីភ្ញាក់ផ្អើលក្នុងថ្ងៃខួបកំណើត។ បើទោះជាកូនស្រីរបស់លោកមិនដែលបានចុះមកលេងស្រុកខ្មែរចាប់តាំងពីលោក និងអតីតភរិយាកើតទំនាស់ តែលោកបញ្ជាក់ថារវាងលោក និងកូនស្រីគឺមិនដូចអ្នកនៅឆ្ងាយគ្នាទេ។ ផ្ទុយទៅវិញឲ្យតែកូនលោកទំនេរពីការសិក្សា គឺលោកនឹងដាក់គម្រោងជិះយន្តហោះទៅលេងនាងជាថ្មីទៀតភ្លាម ដើម្បីឲ្យនាងសប្បាយចិត្ត។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងការលើកឡើងនេះ អ្នកនាងយ៉ាន លីនដា ដែលរស់នៅប្រទេសអូស្រ្តាលី មិនទាន់អាចសុំការបញ្ជាក់បន្ថែមបានទេ។

សូមទស្សនាបទសម្ភាសន៍រវាងលោកយ៉ែម សំអូន និងភ្នាក់ងារសាព័ត៌មានPost News ជុំវិញទំនាក់ទំនងជាមួយកូនស្រី ក្រោយពីលោក និងអ្នកនាងយ៉ាន លីនដា បែកបាក់គ្នាទាំងស្រុងដែលរុញឲ្យទាំង៣រស់នៅម្ខាងម្នាក់៖ យ៉ែម សំអូន ទម្លាយពីទំនាក់ទំនងជាមួយកូនស្រី ក្រោយបែកប្រពន្ធ ។

ខណៈដែលចំណងស្នេហ៍រវាងលោកយ៉ែម សំអូន និងអ្នកនាងយ៉ាន លីនដា មិនអាចត្រលប់ថយក្រោយ បានធ្វើឲ្យមហាជនមិនតិចនោះទេងឿងឆ្ងល់ពីទំនាក់ទំនងរវាងលោក និងកូនស្រី ខណៈដែលគេដឹងថាលោកក៏មិនហ៊ានប្រឈមមុខជាមួយអតីតភរិយានៅប្រទេសអូស្រ្តាលី ហើយកូនស្រីរបស់លោកក៏មិនដែលចុះមកលេងស្រុកខ្មែរក្រោយពីលោកបែកប្រពន្ធ។ តារារូបនេះ បានទម្លាយឲ្យដឹងពីទំនាក់ទំនងជាមួយកូនស្រីជាលើកដំបូង ក្នុងពេលដែលព័ត៌មានស្រឡាញ់ភេទដូចគ្នារបស់លោកក៏ត្រូវគេចាប់អារម្មណ៍ជាថ្មី ព្រោះតែលោកហ៊ានសម្ដែងក្នុងរឿង«បណ្ដឹងស្រីទាំង៥»ជាតួអង្គស្រឡាញ់ប្រុស។

លោកយ៉ែម សំអូន បានអះអាងថារវាងលោក និងកូនស្រី មិនបានដាច់ទំនាក់ទំនងគ្នាដូចជាគូស្នេហ៍ប្ដីប្រពន្ធដែលបែកគ្នាខ្លះនោះទេ គឺរវាងលោក និងកូននៅតែមានការប្រាស្រ័យទាក់ទងចំពោះគ្នា។ លោកថាខ្លួននៅតែបានបំពេញកាតព្វកិច្ចជាឪពុកល្អតាមរយៈការឆាតសួរ និងខលសួរសុខទុក្ខ ដោយក្នុងនោះសូម្បីតែការផ្ដល់ជាលុយកាក់គ្រប់ពេលកូនស្រីមានតម្រូវការ ក៏លោកបានធ្វើជាប្រចាំផងដែរ បើទោះជាអ្នកនាង យ៉ាន លីនដា និងលោក នៅតែមិនអាចប្រឈមមុខដាក់គ្នា។

លោកថាបានឡើងទៅជួបកូនស្រីម្ដងក្រោយពេលបែកគ្នា កាលពីថ្ងៃទី១១ ខែមេសា ក្នុងឆ្នាំ២០១៦ ដោយបានទៅធ្វើឲ្យកូនស្រីភ្ញាក់ផ្អើលក្នុងថ្ងៃខួបកំណើត។ បើទោះជាកូនស្រីរបស់លោកមិនដែលបានចុះមកលេងស្រុកខ្មែរចាប់តាំងពីលោក និងអតីតភរិយាកើតទំនាស់ តែលោកបញ្ជាក់ថារវាងលោក និងកូនស្រីគឺមិនដូចអ្នកនៅឆ្ងាយគ្នាទេ។

ផ្ទុយទៅវិញឲ្យតែកូនលោកទំនេរពីការសិក្សា គឺលោកនឹងដាក់គម្រោងជិះយន្តហោះទៅលេងនាងជាថ្មីទៀតភ្លាម ដើម្បីឲ្យនាងសប្បាយចិត្ត។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងការលើកឡើងនេះ អ្នកនាងយ៉ាន លីនដា ដែលរស់នៅប្រទេសអូស្រ្តាលី មិនទាន់អាចសុំការបញ្ជាក់បន្ថែមបានទេ។
សូមទស្សនាបទសម្ភាសន៍រវាងលោកយ៉ែម សំអូន និងភ្នាក់ងារសាព័ត៌មានPost News ជុំវិញទំនាក់ទំនងជាមួយកូនស្រី ក្រោយពីលោក និងអ្នកនាងយ៉ាន លីនដា បែកបាក់គ្នាទាំងស្រុងដែលរុញឲ្យទាំង៣រស់នៅម្ខាងម្នាក់៖
https://www.youtube.com/watch?v=LDlaJGtVtqA&feature=youtu.be
yem-samorn
yem
yem-somon-3

yem-somon-2yem-somon-1

មតិយោបល់