ក្រុមហ៊ុន OnePlus មានពាក្យចចាមអារាមលេចឡើងថា កំពុងតែផលិតស្មាតហ្វូនថ្មីមួយ ដែលមានឈ្មោះថា One Plus 3T ដែលមានភ្ជាប់ជាមួយនឹងអេក្រង់ 5.5-inch Optic AMOLED / ទំហំកាមេរ៉ា 16MP (2160p) / តួស្រោបដោយលោហៈធាតុ / ទំហំ RAM 6 GB / CPU Snapdragon 821 (2.35GHz) / ទំហំផ្ទុកឯកសារ 64GB ឬ 128GB / ទំហំថ្ម 3,000mAh / ប្រព័ន្ធ Fingerprint និងប្រព័ន្ធការពារទឹកចូល (Water Resistant)។
ទូរស័ព្ទដៃ One Plus 3T រំពឹងទុកថា នឹងចេញមកជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat ហើយតម្លៃទីផ្សារអឺរ៉ុប ប្រហែលជា៤៧៩ដុល្លារ។
ក្រុមហ៊ុន OnePlus បាននិយាយទៀតថា ពួកគេកំពុងធ្វើការទៅលើ OnePlus 4 ដែលត្រៀមចេញលក់ពាក់កណ្តាលឆ្នាំ២០១៧ផងដែរ។ យោងទៅតាមព័ត៌មានចចាមអារាមចុងក្រោយ និយាយថា ទូរសព្ទដៃ OnePlus 3T នេះនឹងចេញលក់នៅចុងខែវិច្ឆិកានេះហើយ៕

មតិយោបល់