ផ្ទះ ព័ត៌មានជាតិ កម្លាំងជំនាញព...

កម្លាំងជំនាញព្រៃឈើ ចាប់រថយន្តបាឡែន១គ្រឿង ដកហូតបានឈើប្រណីតជាច្រើនដុំ

0

រតនគិរី: រថយន្តបាឡែន១គ្រឿង ពណ៌ទឹកប្រាក់ អត់ស្លាកលេខ ដឹកឈើប្រណីតប្រភេទធ្នង់ត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើបរកែវ ធ្វើការបង្ក្រាប ខណ:ដែលឈ្មួញបានដឹកជញ្ជូនបទល្មើសព្រៃឈើទាំងនេះ យកមកលាក់ទុកនៅក្នុងចម្ការម្រេចបម្រុងដឹកជញ្ជូនចេញទៅប្រទេសវៀតណាម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង២៥នាទីរសៀលថ្ងៃទី៨ ខែវិច្ចិកាឆ្នាំ២០១៦ស្ថិតនៅភូមិ សោមកានិញ ឃុំសោមគល់ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

បើតាមការបញ្ជក់ពីលោក ឡេង យុគ នាយផ្នែករដ្ឋបាលព្រៃឈើបកែវ បានឲ្យដឹងថា មានសេចក្តីរាយការពីភ្នាក់ងារសម្ងាត់ទើបឈានទៅដល់ធ្វើការបង្ក្រាបនឹងរឹបអូសយកមករក្សាទុកនៅកន្លែងរដ្ឋបាលព្រៃឈើបកែវ។

លោកបានបន្តទៀតថា ឈើទាំងនោះមិនទាន់បានធ្វើការវាស់វែងនៅឡើយនោះទេ ចំណែកឯម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ស្រមោល ៕

ឈើ