ព័ត៌មានជាតិ

ស្រវឹង បើកម៉ូតូទៅបុករបាំងចែកទ្រូងផ្លូវ បណ្តាលឲ្យរបួសធ្ងន់

ភ្នំពេញៈ បុរសម្នាក់ចេញពីហាងផឹកស៊ីវិញ ស្រវឹងបើកម៉ូតូជ្រុលចង្កូតទៅបុករបាំងថ្មចែកទ្រូងពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវ២៧១ ជិតស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះខាងលើ បានជិះម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ
ភ្នំពេញ 1FQ-1204 ជិះតែម្នាក់ឯង ចេញពីក្នុងហាងផឹកស៊ីមួយកន្លែងនៅតាមផ្លូវ២០០៤ ស្ថិតក្នុងសភាពស្រវឹងស្រា និងបានបត់ស្តាំឡើងមកផ្លូវ២៧១ ជើងទិសខាងជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ជិតក្បាលស្ពានអាកាសស្ទឹងមានជ័យ ដែលជាចំណុចផ្លូវកោង ម៉ូតូរបស់ជនរងគ្រោះបានជ្រុលចង្កូតទៅបុកជាមួយនឹង របាំងថ្ម ចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនតាមរថយន្តសង្គ្រោះ ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យនិងវាស់វែង ដោយបានយកម៉ូតូរបស់បុរសខាងលើ មករក្សាទុកនៅ ប៉ុស្តិ៍នគរបាល សង្កាត់បឹងសាឡាង៕

គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់