ព័ត៌មានសុខភាព

ហេតុអ្វីរួមភេទរួច ចាំបាច់ត្រូវនោមភ្លាម?

បរទេសៈ ការបញ្ចេញនោមបន្ទាប់ពីបញ្ចប់សកម្មភាពផ្លូវភេទ អាចនាំមកនូវផលប្រយោជន៍យ៉ាងច្រើនសម្រាប់រាងកាយ ហើយនេះជាវិធីមួយដែលអាចជួយប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគផ្សេងៗ។

ដោយសារតែការរួមភេទមានបាក់តេរីជាច្រើនឆ្លៀតឱកាសជ្រៀតចូលទៅក្នុងតំបន់ប្រដាប់ភេទ និងរន្ធគូថ ទើបបង្កឲ្យមានគ្រោះថ្នាក់ដល់ប្លោកនោម ជាពិសេសចំពោះស្ត្រី។ ដើម្បីជៀសវាងការឆ្លងមេរោគលើផ្លូវបង្ហូរនោម អ្នកជំនាញបានផ្តល់អនុសាសន៍ឲ្យនោមភ្លាមៗបន្ទាប់ពីការរួមភេទ។

ការបញ្ចេញនោមភ្លាមៗបន្ទាប់ពីរួមភេទ ជាវិធីដែលល្អបំផុតដើម្បីបណ្តេញសារធាតុទាំងអស់ ឬភាគល្អិតតូចៗមិនឲ្យជ្រៀតចូលក្នុងតម្រងនោម។ ប៉ុន្តែ អ្នកមិនត្រូវរងចាំរហូតដល់រយៈពេល ៤៥នាទីទើបនោមឡើយ។

លើសពីនេះ អ្នកជំនាញបានទទូចឲ្យប្រើប្រាស់ស្រោមអនាម័យដើម្បីសុវត្ថិភាព ក្នុងការប្រឆាំងនឹងមេរោគ ក៏ដូចជាជំងឺកាមរោគដែលអាចជះឥទ្ធិពលដល់សុខភាពធ្ងន់ធ្ងរ។

ក្រៅពីការនោមបន្ទាប់ពីរួមភេទភ្លាមៗ អ្នកក៏គួរតែចងចាំផងដែរថា ការរក្សាអនាម័យផ្ទាល់ខ្លួនមុន និងក្រោយពេលរួមភេទពិតជារឿងសំខាន់។ ជាពិសេសសម្រាប់ស្ត្រីគួរតែលាងសម្អាតទ្វារមាសជាមួយនឹងទឹក ឬសាប៊ូដែលមានកម្រិត pH តិចតួចក្រោយពេលសង្គ្រោមត្រូវបញ្ចប់៕

urinate-after-sex

មតិយោបល់