ក្នុងរង្វង់ជាង១ឆ្នាំចុងក្រោយនេះ គេកត់សម្គាល់ថាតារាចម្រៀងនាងរស់ ម៉ូនីកា មិនសូវស្រវាស្រទិញនឹងការច្រៀងរាំលើឆាកទូរទស្សន៍ក្នុងស្រុកប៉ុន្មានទេ ដោយសារតែនាងត្រូវឃើញចេញសម្ដែងពីទៅកាន់ប្រទេសនេះប្រទេសនោះមិនលោះពេល។ ជាមួយនឹងឱកាសឡើងកាលីបនោះហើយ ដែលនាងសម្រេចជះលុយច្រើនម៉ឺនដុល្លារធ្វើខួបយ៉ាងហ៊ឹកហ៊ាក់នៅក្នុងហាងធំមួយនៅម្ដុំស្ថានទូតចិន ដោយមិនខ្វល់រឿងខាតឬចំណេញ។
តារាចម្រៀងរូបនេះ និយាយថាដោយសារតែនាងមានបំនងចង់ជួយជុំតារាសិល្បៈឲ្យបានសប្បាយចិត្ត ទើបនាងចំណាយលុយធ្វើខូបកំណើតនៅក្នុងកន្លែងរ៉ូម៉េទិក និងមិនខ្វល់ថាចំណាយអស់ប៉ុន្មាន ហើយបានចំណងដៃមកវិញរួចខ្លួនឬអត់។ កញ្ញាពិធីនោះនាងធ្វើចំនួន១០តុ ប៉ុន្តែពីការរៀបចំស្ថិតក្នុងទីតាំងកាលីបដែរទើបការចំណាយក៏មិនតួចគួរសម។
យ៉ាងណាក៏ដោយគេមិនសូវឃើញវត្តមានតារាល្បីៗបង្ហាញខ្លួនច្រើនទេ ដោយសារតែនាងបញ្ជាក់ថានាងធ្វើជាលក្ខណៈអញ្ជើញតែតារាសិល្បៈដែលខ្លួនជិតស្និទ្ធិ និងមិត្តភ័ក្រ្តជាតារាចម្រៀងរួមដំបូល ដែលមិនសូវមានឈ្មោះបោះសំឡេងឲ្យចូលរួម។ កញ្ញាទទួលស្គាល់ថាខ្លួនមានទីផ្សារក្រៅស្រុកច្រើនជាងក្នុងស្រុក ទើបក្នុងមួយរយៈចុងក្រោយគឺមិនសូវឃើញឡើងច្រៀងលើឆាក។ នាងមានគម្រោងចេញសម្ដែងក្រៅប្រទេសបន្តទៀតក្នុងពេលខាងមុខ ដោយសារតែឱកាសចេញច្រៀងបែបនេះ គឺនាងទទួលបានចំណូលខ្ពស់ ដែលធ្វើឲ្យនាងយល់ថានបើចំណាយធ្វើខួបឲ្យសប្បាយហើយមិនបានចំណូលរួចខ្លួនមួយពេលកាលពីថ្ងៃទី១១ វិច្ឆិកា ក៏ជារឿងមិនត្រូវគិត។
រស់ ម៉ូនីកា គឺជាតារាចម្រៀងនៅក្នុងផលិតកម្មថ្មីមួយ ហើយបើនិយាយពីទីផ្សារចម្រៀងរបស់នេះ គឺនៅស្រុកមានគេស្គាល់ច្រើនជាង ទើបតារាស្រីរូបនេះប្រាប់ថានៅពេលទំនេរពីការច្រៀងរាំឆ្លងប្រទេស គឺនាងទទួលឡើងឆាកឲ្យបានញឹកញាប់ផងដែរ។ នាងមានគម្រោងបញ្ចេញបទថ្មីប្រកួតប្រជែង ប៉ុន្តែមកពីត្រូវការពេលវេលារៀបចំឲ្យបានល្អសិន ទើបគម្រោងបទថ្មីរបស់នាងនៅមិនទាន់កំណត់ពេលវេលាចេញលក់។ នាងរំពឹងយ៉ាងខ្លាំងថា អាជីពចម្រៀងនឹងធ្វើឲ្យនាងសប្បាយចិត្ត ជាពិសេសក្នុងពេលដែលទីផ្សារចេញច្រៀងរបស់នាងត្រូវបានសមាគមន៍នៅក្រៅប្រទេសធានាឲ្យទៅកើបលុយមិនសូវខាន៕
មតិយោបល់