ព័ត៌មានសិល្បៈ និងកម្សាន្ត

មហិច្ឆតា Angelina Jolie ក្លាយជាហានិភ័យសម្រាប់កូនៗ

អាមេរិក: ការឈ្លក់វង្វេងនឹងតំណែងជាលោកស្រីប្រធានអង្គការសហប្រជាជាតិរបស់ អ្នកនាង Angelina Jolie កំពុងតែក្លាយជាហានិភ័យសម្រាប់កូនៗរបស់នាង នេះជាការសម្ដែងការខកចិត្តនឹងក្ដីព្រួយបារម្ភយ៉ាងខ្លាំងពីស្វាមីរបស់នាង ។

បើយោងតាមគេហទំព័រ TNZ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦Brad Pitt ហៅមហិច្ឆិតារបស់ Angelina ថាជាការឈ្លក់រង្វេងជ្រុល ជាពិសេសលោកបានសម្ដែងក្តីព្រួ​យ​បា​រ​ម្ភ​នឹ​ង​តូ​ច​ចិ​ត្ត​ក្នុ​ង​កា​រ​ ដែ​ល​​នា​ង​យ​កកូ​​ន​ៗ​ទៅ​រ​ស់​នៅ​ក្នុ​ង​ប្រ​ទេ​ស​ដែ​ល​កំ​ពុ​ង​តែ​ហែ​ក​ហួ​រ​គ្នា​យ៉ា​ង​ឃោ​រ​ឃៅ​​​ក្នុ​ង​ភ្លើ​ង​ស​ង្គ្រា​ម​ដូ​ច​ជា​ ​​លី​ប​ង់​និ​ង​អ៊ី​រ៉ា​ក់នេះ ។​ មហិច្ឆតានយោបាយរបស់នាងកំពុងប្រាប់ពីក្តីសុបិនរបស់នាង ដើម្បីក្លាយជារាជនីអង្គការសហប្រជាជាតិយ៉ាងពិតប្រាកដ ក៏ប៉ុន្ដែ នាងហាក់បីដូចជាមិនបានគិតអំពីសុវត្ថិភាពរបស់កូនៗនាងឡើយ ។

គួរបញ្ចាក់តាមសម្ដីពិតរបស់Brad Pitt ថាលោកតែងតែគាំទ្រការងារសប្បុរសធម៌របស់ Angelina Jolie ក៏ប៉ុន្ដែការធ្វើដំណើររបស់លោកជាមួយនាងនិងក្មេងៗនោះ បានក្លាយជាឆ្អឹងទទឹងកទៅវិញ នាប៉ុន្មាន​ឆ្នាំ​ម​ក​នេះ ​។ បើទោះតារាហូលីវូតពីរដួងនេះមានការអះអាងនិងយកកុមារស៊ីរីមកចិញ្ចឹមក្នុងគោលបំណងចង់ជួយស្ដារប្រទេសពីសង្គ្រាមឡើងវិញក៏ដោយ ក៏ភាពតានតឹងនេះនៅតែមិនអាចបញ្ចប់បានឡើយ៕
brad-pitt-angelina-jolie-tmz-3

មតិយោបល់