ព័ត៌មានសុខភាព

កំពូលរូបមន្ត ស្នាមជ្រួញកន្លែងណាក៏បាត់អស់ដែរ

បរទេសៈ ស្នាមជ្រួញ គឺជាបន្ទាត់ផ្នត់នៃស្បែកដែលកើតឡើងដោយសារតែភាពចាស់ជរា និងកត្តាបរិស្ថាននៅជុំខ្លួនយើង។ ជាធម្មតាវាលេចឡើងនៅលើកន្ទុយភ្នែក ចិញ្ចីម គែមបបូរមាត់.ល.។

ប៉ុន្តែសំណាងល្អប្រេងអូលីវអាចជួយដោះស្រាយបញ្ហាសម្រស់មួយនេះបាន ព្រោះវាមានផ្ទុកសារធាតុអុកស៊ីតកម្មប្រឆាំងនឹងរ៉ាឌីកាល់សេរី និងបង្ការមិនឲ្យមានភាពជ្រីវជ្រួញ។

អ្នកគ្រាន់តែម៉ាស្សាប្រេងអូលីវធម្មតាក៏អាចជួយរក្សាសំណើមដល់ស្បែក និងជួយឲ្យស្បែកមានភាពបត់បែនតាមធម្មជាតិដែរ។ ជាពិសេស វីតាមីន A និង E របស់វាអាចចិញ្ចឹមស្បែក និងការពារការខូចខាតនៃស្បែក។

ធាតុផ្សំ៖
– ប្រេងអូលីវ ៥០មីលីលីត្រ
– ប្រេងវីតាមីន E ៤ ទៅ ៥គ្រាប់

ការរៀបចំ៖

– បន្ថែមវីតាមីន E ទៅក្នុងប្រេងអូលីវ រួចច្របល់វាឲ្យសព្វល្អ។
– លាបល្បាយនេះនៅលើផ្ទៃមុខ និងទុករយៈពេល ៥ ទៅ ១០នាទី។
– ប្រើម្រាមដៃរបស់អ្នកជ្រលក់ក្នុងទឹក រួចម៉ាស្សាថ្នមៗចំនួន ១០នាទី។
– អ្នកមិនចាំបាច់លាងចេញនោះទេ គ្រាន់តែយកកន្សែងមកជូតថ្នមៗបានហើយ។

អនុវត្តវិធីនេះទៀតទាត់ អ្នកនឹងឃើញប្រសិទ្ធភាពបន្ទាប់ពីប្រើបាន ២ ទៅ ៣ដងដំបូង ហើយផ្ទៃមុខរបស់អ្នកប្រែមកជាស្រស់ស្អាត មានសុខភាពល្អ ស្នាមជ្រួញចាប់ផ្តើមរលុបបាត់បន្តិចម្តងៗរហូតទាល់តែអស់៕

magic-oil-remove-wrinkles

មតិយោបល់