មាន់ទោរ មាសនៅក្នុងប្រទេសចិន កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងអនឡាញ ដោយសារតែក្រុមមនុស្សគិតថា រោមលើក្បាលរបស់មាន់ទោរមួយក្បាលនេះ ដូចទៅនឹងស្តាយ៍សក់ប្រធានាធិបតីទី៤៥ លោក ដូណាល់ ត្រាំ ។
រូបភាពនៃសត្វមួយក្បាលនេះ បានកំពុងក្លាយជាប្រធានបទដ៏ក្តៅគគុក ក្នុងប្រទេសចិន បន្ទាប់ពីអ្នកកាសែតមកពីក្រុង Hangzhou បានថតរូបសត្វមាន់ទោរឈ្មោលមួយនេះ និងចង្អុលបង្ហាញថា រោមខាងលើក្បាលមាន់ទោរ ដូចទៅនិងប្រធានាធិបតីជាប់ឆ្នោត អាម៉េរិក។
លោក Gao ដែលជាអ្នកសត្វ បានប្រាប់ដល់ MailOnline ថា លោកពិតជាភ្ញាក់ផ្អើលដែលបានឭដំណឹងនេះ ហើយក៏កត់សម្គាល់ រវាងសត្វមាន់ទោរ និង លោកប្រធានាធិបតីអាម៉េរិកជាប់ឆ្នោត តែម្តង។
លោក Gao ជាអ្នកធ្វើការនៅសួនសត្វ Hangzhou Safari Park នៅភាគខាងកើតប្រទេសចិន ហើយរយៈពេល ៥ឆ្នាំផងដែរ ដែលសត្វមាន់ទោរ រស់នៅទីនេះ។
អ្នកថែសត្វនិងសួនខាងលើ បាននិយាយថា «មាន់ទោរនេះ គេហៅថា ‘Little Red’ ដោយសារតែរោមវាក្រហមខ្លាំង ក៏ព្រោះតែវាមានសុខភាពល្អ ជាងមាន់ទោរផ្សេងៗទៀត ក្នុងចំណោម ៥០ក្បាល» ។
បុរសខាងលើនេះ បានបន្ថែមទៀតថា កន្លងទៅលោកមិនដែលចាប់អារម្មណ៍ ជាមួយស្តាយ៍សក់ មាន់ទោរ នេះទេ ប៉ុន្តែក្រោយប្រធានាធិបតីអាម៉េរិកថ្មី ជាប់ឆ្នោត ក៏ឃើញថា មានភាពប្រហាក់ប្រហែលគ្នា។
អ្នកលេងបណ្តាញសង្គមនៅក្នុងប្រទេស ចិន បានសរសេរថា ស្តាយ៍ម៉ូដសក់ថ្មី បានកើតឡើងនៅក្នុងឆ្នាំ២០១៦ ។
អ្នកផ្សេងទៀតបាន Comments នៅលើគេហទំព័រ QQ.com បែបកំប្លែងថា មិនត្រឹមតែដូចស្តាយ៍សក់នោះទេ សូម្បីតែ រូបរាងក៏ស្រដៀងគ្នាដែរ ៕
ប្រភព៖dailymail
មតិយោបល់