ព័ត៌មានសុខភាព

រកឃើញហើយ វិធីបករោម និងមុនក្បាលខ្មៅក្នុងពេលតែមួយ

បរទេសៈ មូលហតុចម្បងបំផុតនៃការកើតមុនក្បាលខ្មៅ គឺភាពកខ្វក់ដែលស្ទះនៅក្នុងរន្ធរោម និងកោសិកាស្បែកងាប់ៗមិនបានជម្រះចេញ។ ជាពិសេសចំពោះអ្នកដែលមានផ្ទៃមុខឡើងជាតិខ្លាញ់ច្រើន ងាយប្រឈមនឹងបញ្ហា ហើយស្បែកកាន់តែអាក្រក់ប្រសិនបើមិនបានសម្អាតឲ្យបានត្រឹមត្រូវ។

ប៉ុន្តែកុំព្រួយ ប្រើរូបមន្តធម្មជាតិមួយនេះមិនត្រឹមតែមុនក្បាលខ្មៅនោះទេដែលត្រូវកម្ចាត់ សូម្បីតែរោមតូចៗក៏អាចជម្រុះក្នុងពេលតែមួយដែរ។

ធាតុផ្សំ៖
– ស៊ុតសមួយគ្រាប់
– ក្រដាសជូតមាត់

ការអនុវត្ត៖
– គោះយកស៊ុតសដាក់នៅក្នុងចាន បន្ទាប់មកយកជកជ្រលកផាត់ឲ្យពេញផ្ទៃមុខ។
– យកក្រដាស់ជូតមាត់បិតពីលើ រួចលាបស៊ុតសមួយជាន់ទៀត។
– សូមរងចាំរងហូតទាល់តែស្ងួត ទើបបកចេញ។
– ចុងក្រោយត្រូវលាងជម្រះជាមួយនឹងទឹកក្តៅឧណ្ឌៗជាការស្រេច។

នៅពេលដែលបកចេញមក អ្នកនឹងឃើញមានរោមតូចៗ ព្រមទាំងមុខក្បាលខ្មៅរបូតមកតាមក្រដាស។ តែត្រូវព្យាយាមអនុវត្តឲ្យបាន ២ ដងក្នុងមួយសប្តាហ៍ ផ្ទៃមុខរបស់អ្នកនឹងប្រែជាស្រស់ស្អាតដូចបំណង៕

clern-hairblackheads

សូមទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?time_continue=220&v=TDOz-8YJj3M

មតិយោបល់