អាហ្វហ្គានីស្ថានៈ ប្រធានរដ្ឋអាជ្ញាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) លោកស្រី Fatou Bensouda បានប្រកាសថា យោធាអាមេរិក និងភ្នាក់ស៊ើបការសម្ងាត់ CIA ទំនងជាបានប្រព្រឹត្តខុសយ៉ាងខ្លាំង ក្នុងបទឧក្រិដ្ឋកម្មសង្រ្គាមនៅអាហ្គានីស្ថាន។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
សេចក្តីប្រកាសនេះ បានធ្វើទ្បើងចំពេលលទ្ធផលនៃការស៊ើបអង្កេតបឋម បានបង្ហាញថា នៅក្នុងឆ្នាំ២០០៣ ដល់ឆ្នាំ២០១៤ កងទ័ពអាមេរិកបានធ្វើទារុណកម្ម និងប្រើអំពើហិង្សាយ៉ាឃោរឃៅ អំទ្បុងពេលសួរចម្លើយ អ្នកទោសជាច្រើននាក់ ដែលសកម្មភាពនេះ ជាការរំលោភពានសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ ខណៈដែលអាមេរិក បានតាំងខ្លួនឯងថា ជាប្រទេសគោរពសិទ្ធិមនុស្ស។
លោកស្រី Fatou Bensouda បាននិយាយថា ពួកគេនឹងសម្រេចចិត្តនៅពេលខាងមុខ ថាតើត្រូវស្វែងរកការអនុញ្ញាត ឱ្យបើកការស៊ើបអង្កេតធំនេះ នៅអាហ្វហ្គានីស្ថានដែលអាចនាំឱ្យមានការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម ទៅលើអាមេរិក ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Elizabeth Trudeau បាននិយាយថា អាមេរិកមិនជឿថា ការស៊ើបអង្កេតរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិថាមានសុចរិតភាព ឬតម្លាភាពនោះទេ ៕
មតិយោបល់