តារាចម្រៀងកំពុងមានបញ្ហារឿងទិញផ្ទះបង់រំលោះ លោក ទិត្យ វិច្ឆិកា បានប្រាប់ពីចំណុចពិសេស អនាគតភរិយា ដែលលោកអាចទទួលយកជាគូជីវិត ដល់ Post News នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
ផ្តើមពីការស្គាល់គ្នារយៈពេល ១ឆ្នាំ តាមរយៈការងារសង្គម ដូចគ្នារវាង លោក ទិត្យ វិច្ឆិកា និងអនាគតភរិយា អ្នកនាងគុយ សុផាឡា ទើបឈានដល់ការភ្ជាប់ពាក្យ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ។
លោក ទិត្យ វិច្ឆិកា បានប្រាប់ចំណុចពិសេសរបស់ភិរយា ថា ដោយសារតែគាត់ (គុយ សុផាឡា) ចូលចិត្តធ្វើការងារសង្គមដូចជារូបខ្ញុំ គាត់យកចិត្តទុកដាក់ឪពុកម្តាយទាំងសងខាង ហើយគាត់យកចិត្តទុកដាក់ចំពោះខ្ញុំ ។
ម្ចាស់បទ «អារ៉ែងកំណើតស្នេហ៍ខ្ញុំ» បានបន្ថែមទៀតថា បន្ទាប់ពីការស្គាល់គាត់ ប៉ុន្មានឆ្នាំមកនេះ អ្វីៗ ដែលល្អបានត្រឡប់មករកខ្ញុំ វិញ គាត់ផ្តល់យោបល់ផ្សេងៗ ល្អសម្រាប់ខ្ញុំ ៕
មតិយោបល់