ប៉ៃលិនៈ ប្រជាពលរដ្ឋ ទាំងអ្នកលក់ដូរ និងអ្នកទិញ មានការយល់ដឹងកាន់តែច្បាស់ ខណៈដែលមន្ដ្រីជំនាញ បានចុះធ្វើការត្រួតពិនិត្យ និងណែនាំពីទំនិញខូចគុណភាព និងហួសសុពលភាពដែលដាក់តាំងលក់ចរាចរលើផ្សារ។
មន្ដ្រីជំនាញកាំកុងត្រូល ក៏បានអំពាវនាវយើងទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ចូលរួមសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងមន្ត្រីសាខាកាំកុង ត្រូវទប់ស្កាត់កុំឲ្យមានទំនិញដែលខូចគុណភាព ហួសសុពលភាពដាក់តាំងលក់លើទីផ្សារតទៅទៀត។
នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ លោក គិត សុវណ្ណា អនុប្រធានសាខាកាំកុងត្រូល បានដឹកនាំមន្ត្រីជំនាញ ព្រមទាំងសហការជាមួយមន្ទីរពាណិជ្ជកម្ម ធ្វើការចុះត្រួតពិនិត្យ និងណែនាំពីទំនិញខូចគុណភាព និងហួសសុពលភាព ស្ថិតនៅផ្សារសាលាក្រៅ ក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
អនុប្រធានសាខាកាំកុងត្រូល បានឲ្យទៀតដឹងថា ការចុះត្រួតពិនិត្យ និងណែនាំពីទំនិញខូចគុណភាព និងហួសសុពលភាព គឺដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋយើងបានយល់ដឹង និងចេះ មើលទំនិញខូចគុណភាព និងហួសសុពលភាពប្រើប្រាស់ឲ្យបានគ្រប់គ្នា ដើម្បីឲ្យពួកគាត់ទិញទំនិញគ្មាន សញ្ញាត្រឹមត្រូវ ពុំមានសំបកវេចខ្ចប់ត្រឹមត្រូវ និងទំនិញមិនមានច្បាប់អនុញ្ញាត។ ដូច្នេះអាជីវករក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់មុន និងទិញទំនិញយកមកដាក់តាំងលក់ ឬប្រើប្រាស់ត្រូវពិនិត្យមើលកាលបរិច្ឆេទ ផលិត និងក្រុមហ៊ុនឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងពេលសមត្ថកិច្ចកាំកុងត្រូលចុះពិនិត្យឃើញហួសកំណត់ដកហូត ដែលនាំឲ្យខាតបង់ថវិកាគ្រួសាររបស់បងប្អូន។
ក្នុងឱកាសនោះ លោក គិត សុវណ្ណា បានអំពាវនាវអាជីវករអ្នកលក់ទាំងអស់ត្រូវគោរពតាមការណែនាំរបស់មន្ត្រីសាខាកាំត្រូល ឲ្យបានជាប់ជាប្រចាំ បើនៅតែយកទំនិញខូចគុណភាពដាក់តាំងលក់ នឹងត្រូវធ្វើទៅតាមច្បាប់នៃមាត្រា១៦ និង៦៣ ដោយផ្ដន្ទាទោស ពី១ខែទៅ១ឆ្នាំ។
គួរបញ្ជាក់ថា មន្ត្រីជំនាញសាខាកាំកុងត្រូល បានចុះពិនិត្យ និងណែនាំ អស់ពេញមួយព្រឹក គេសង្កេតឃើញថា ប្រជាពលរដ្ឋទាំងអ្នកលក់ និងអ្នកទិញមានការយល់ដឹងកាន់តែច្បាស់ ហើយពួកគាត់ បានថ្លែងអំណរអគុណ ដល់មន្ត្រីជំនាញដែលតែងតែមកចុះត្រួតពិនិត្យមើល និងពន្យល់អំពីផ្លាក សញ្ញា ផលិតផលចំណី អាហារជារៀងរាល់ខែ។
ក្នុងពេលចុះពិនិត្យទំនិញសមត្ថកិច្ចកាំកុងត្រូវបានដកហូតទំនិញខូចគុណភាពមួយចំនួនពីអាជីវករ ដើម្បីយកទៅកម្ទេចចោលរួមមាន ៖ ទឹកក្រូចដបជ័រ៧៩ដប ទឹកដោះគោជូរ ៤២ដប នំស្រួយកញ្ចប់៥៦កញ្ចប់ ទឹកក្រូចឆ្មា១១ដប ដុំស៊ុបខ្នរ៦០ ដុំ ប៊ីចេង ៨កញ្ចប់ មីកំប៉ុង១៣កំប៉ុង៕
មតិយោបល់