ព័ត៌មានបច្ចេកវិទ្យា

Facebook ជ្រើសរើសបុគ្គលិកថែម៥០០ នាក់ ជាការពង្រីកធំក្នុងចក្រភពអង់គ្លេស

fb

ក្រុមហ៊ុន Facebook នឹងបង្កើនចំនួនបុគ្គលិកនៅចក្រភពអង់គ្លេសចំនួន ៥០ភាគរយ ដោយជួលបុគ្គលិកថ្មីចំនួន ៥០០នាក់ ហើយដាក់រាជធានីចក្រភពអង់គ្លេស ជាមជ្ឈមណ្ឌលបច្ចេកវិទ្យាសំខាន់មួយ។

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សមួយនេះ កំពុងផ្លាស់ទីស្នាក់ការកណ្តាលថ្មី ទៅកាន់ទីក្រុងឡុងដ៍ ក្នុងឆ្នាំ២០១៧ និងមានគម្រោងបង្កើនចំនួនបុគ្គលិកពី ១០០០នាក់ ទៅ ១៥០០នាក់ ដោយក្រុមហ៊ុននេះ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃច័ន្ទ។

អនុប្រធាន Facebook ប្រចាំតំបន់ EMEA (Europe, Middle East និង Africa) លោក Nicola បាននិយាយថា តួនាទីថ្មីកំពុងជ្រើសរើសភាគច្រើន គឺជាតំណែងវិស្វ័ករកម្រិតខ្ពស់។ ចក្រភពអង់គ្លេសនៅតែជាកន្លែងមួយ ដែលល្អបំផុត ក្នុងការក្លាយខ្លួនជាមជ្ឈមណ្ឌលបច្ចេកវិទ្យាដ៏សំខាន់មួយ សម្រាប់ក្រុមហ៊ុន Facebook៕

មតិយោបល់