ព័ត៌មានជាតិ

រថយន្ត ២គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរងរបួសធ្ងន់ស្រាល ៥នាក់ នៅស្រុកបូទុមសាគរ

កោះកុង: នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៤និង១៣នាទីរសៀល លើផ្លូវជាតិលេខ៤៨ ចន្លោះkm៥៥-៥៦ នៅចំណុចក្លោងទ្វារវត្ត (ហៅវត្តភ្នំត្រងោល) ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។
បង្កឡើងដោយរថយន្ត ១គ្រឿងម៉ាក សាំយុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-8232 បើកបរទិសដៅពីកោះកុងទៅអណ្តូងទឹក មកដល់ចំនុចកើតហេតុ ក៏បានបុកពេញទំហឹង និងរថយន្ត ១គ្រឿង ម៉ាកលុចស៊ីសRX៣០០ ពណ៌ស ពាក់ស្លាកលេខ កោះកុង 1C-1170 ពីខេត្តកំពតទៅក្រុមហ៊ុនញូញៀន (ទិសដៅផ្ទុយគ្នា)។

មូលហេតុ៖ រថយន្តបង្កម៉ាក សាំយ៉ុង ប្រើប្រាស់ល្បឿនលឿននៅចំណុចផ្លូវកោង ខ្វះការប្រុងប្រយ័ត្ន ។
-អ្នកបើកបររថយន្ត បង្កឈ្មោះធឿន ផៃ ភេទ ប្រុសអាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង (ស្លាប់នៅហ្នឹងកន្លែងកើតហេតុ)។
-អ្នករួមដំណើរចំនួន ០២នាក់ប្រុស (រងរបួសធ្ងន់ចំនួន ០១នាក់និងរងរបួសស្រាលចំនួន០១នាក់)។
-អ្នកបើកបររថយន្តរងគ្រោះឈ្មោះ ឆាត់ ម៉ាប់ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបឹង ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។ មានអ្នករួមដំណើរសរុបចំនួន ០៥នាក់ (រងរបួសចំនួន ០២នាក់) រងរបួសធ្ងន់ ០១នាក់ស្រី និងរងរបួសស្រាល ០១នាក់ប្រុស។
– រថយន្តនិងរថយន្តខូចខាតធ្ងន់ យើងយកមករក្សា ទុកនៅអធិការដ្ឋាននគរបាលស្រុកបូទុមសាគរ រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់