ភ្នំពេញៈ ជាទូទៅនៅរាជធានីភ្នំពេញ គេតែងតែឃើញមានខ្សែកាប ខ្សែភ្លើង ខ្សែបណ្តាញទូរស័ព្ទចងភ្ជាប់គ្នារញ៉េរញ៉ៃ ដែលបង្កប៉ះពាល់សោភ័ណភាពទីក្រុង ហើយពេលខ្លះអាចបង្កឲ្យមានគ្រោះថ្នាក់ទុស្សេខ្សែភ្លើង បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋ តែរហូតមកដល់ពេលនេះ អាជ្ញាធរហាក់មិនទាន់មានប្រធានការដោះស្រាយនៅឡើយទេ។
យោងតាមបណ្តាញសង្គមហ្វេសប៊ុករបស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញដែលមានឈ្មោះថា Pa Socheatevong ចេញផ្សាយនៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦នេះ៖
“នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង ៨ និង ០០នាទីស្អែក ក្រុមការងារសាលារាជធានីភ្នំពេញសហការជាមួយក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចុះកាត់ខ្សែអាកាសដែលរងផលប៉ះពាល់ដល់ដំណើរការដ្ឋានសាងសង់ស្ពានអាកាសនៅចំណុចប្រសព្វរវាងមហាវិថីសហព័ន្ឋរុស្ស៊ី និងវិថីហាណូយ។
អាស្រ័យហេតុនេះ សូមម្ចាស់ក្រុមហ៊ុនបណ្តាញប្រៃសណីយ៍ ចូលរួមសហការអនុវត្តឲ្យបានល្អប្រសើរ។”
មតិយោបល់