វៀតណាមៈ បើយោងតាម ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានឱ្យដឹងកាលពីថ្ងៃចន្ទថា ទិន្នផលស្រូវសរុបដែលដាំក្នុងដីសណ្ដមេគង្គនៅនិទាឃរដូវរបស់ប្រទេសវៀតណាម ដែលទើបតែបានបញ្ចប់គឺមានចំនួន ១០,៤លានតោន ពោលគឺធ្លាក់ចុះ ៦,៣ ភាគរយ បើធៀបនឹងដំណាំស្រូវប្រាំង ដោយសារតែ គ្រោះរាំងស្ងួតដែលកំពុងបន្តកើតមានរលកកម្តៅ នាពេលបច្ចុប្បន្ន និងម្យ៉ាងវិញទៀត ទឹកប្រៃហូរចូលនៅក្នុងផ្ទៃទឹកសាបជាដើម។
គ្រោះរាំងស្ងួតនិងទឹកប្រៃនេះ បានបំផ្លាញផលដំណាំស្រូវយ៉ាងធ្ងន់ធ្ងរមានចំនួនជាង ២០ម៉ឺនហិកតា នៅនិទាឃរដូវស្ថិតក្នុងតំបន់ដីសណ្តរ។ ដូច្នេះទិន្នផលស្រូវក្នុងខេត្ត Kien Giang បានធ្លាក់ចុះ ៣១២.០០០តោន ដោយឡែកនៅក្នុងខេត្ត Tra Vinh ធ្លាក់ចុះ ១៦៩.០០០តោន។
ជាដំណោះស្រាយ ដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ និងការហូរចូលទឹកប្រៃ ទីភ្នាក់ងារកសិកម្ម បានណែនាំឱ្យបណ្តាខេត្តដែលស្ថិតនៅដីសណ្តទន្លេមេគង្គ ឲ្យចេះធ្វើការជ្រើសពូជស្រូវអង្ករទៅតាមស្ថានភាពដីជាក់ស្តែង ព្រោះថា យើងមិនអាចដាំស្រូវតែមួយប្រភេទដូចកាលពីមុនបានទេ ដោយសារ ស្ថានភាពដីឥឡូវវាបានប្រែប្រួល ដូច្នេះសក្តាដែលសំខាន់គឺត្រូវធ្វើការបណ្ដុះបណ្តាលកសិករឲ្យចេះពីវិធីសាស្ត្រ ក៏ដូចជាបច្ចេកទេស ជាដើម បន្ទាប់ពីប្រមូលផលរួចនៅដើមខែកញ្ញាឆ្នាំនេះ។
ដោយសារតែគ្រោះរាំងស្ងួត និងការខ្វះខាតម្ហូបអាហារនៅតំបន់ភាគអាគ្នេយ៍របស់ប្រទេសវៀតណាម និងតំបន់ Tay Nguyen នៅឆ្នាំនេះ បានជួបប្រទះនឹងការលំបាកក្នុងការចិញ្ចឹមសត្វគោក្របី។ ទន្ទឹមនឹងនេះដែរ ការដាំដុះដំណាំពោត, សណ្តែក, សណ្តែកសៀង និងដំឡូងផ្អែម នៅទូទាំងប្រទេសត្រូវបានធ្លាក់ចុះយ៉ាងខ្លាំង៕
មតិយោបល់