ក្រុមប្រឹក្សាភិបាលសុវត្ថិភាពដឹកជញ្ជូនជាតិ កំពុងស៊ើបអង្កេតគ្រោះថ្នាក់មួយ ដែលបានកើតឡើងក្នុងអំឡុងពេល ការហោះហើរសម្ពោធយន្តហោះគ្មានមនុស្សបើក ដើរដោយថាមពលពន្លឺព្រះអាទិត្យ របស់ Facebook ដែលមានគោលបំណងពាំនាំយកមកនូវអ៊ិនធឺណិត ដើម្បីធ្វើការទំនាក់ទំនងជុំវិញពិភពលោក។
យន្តហោះគ្មានមនុស្សបើកនេះ បានរងនូវ “ការបរាជ័យរចនាសម្ព័ន្ធ” ខណៈពេលដែលវាកំពុងចុះចត នៅលើវាលខ្សាច់ Arizona ហើយបើយោងតាមការស៊ើបអង្កេត បានឲ្យដឹងថា គ្មាននរណាម្នាក់រងរបួស ក្នុងហេតុការណ៍នេះទេ។
ក្រុមហ៊ុននេះ បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍តាមរយៈសារអេឡិចត្រូនិចមួយថា យើងរីករាយជាមួយនឹង ការហោះហើរសាកល្បងជាលើកដំបូងបានទទួលជោគជ័យ និងអាចធ្វើការផ្ទៀងផ្ទាត់ទៅលើការហោះហើរ រួមទាំង សមាសភាគ អាគុយ ប្រព័ន្ធគ្រប់គ្រង និងការបណ្តុះបណ្តាលនាវិក ជាមួយនឹងលទ្ធផលដែលមិនអាចរំពឹងទុកមុន។
Facebook បានសរសើរភាពជោគជ័យនៃការហោះហើរសាកល្បង កាលពីថ្ងៃទី២៨ ខែមិថុនា បើទោះបីជាគេមិនបាននិយាយនៅក្នុងខែកក្កដាថា Aquila បានទទួលរងការបរាជ័យរចនាសម្ព័ន្ធ ខណៈពេលចុះចតក៏ដោយ ក្នុងគ្រានោះលោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន ក៏បានចូលរួមការហោះហើរសាកល្បងនេះដែរ។ នេះជាឧបសគ្គចុងក្រោយបំផុត សម្រាប់គោលដៅប្រកប ដោយមហិច្ឆតារបស់ Facebook ក្នុងការតភ្ជាប់មនុស្សរាប់ពាន់លាននាក់បន្ថែមទៀត នៅពាសពេញពិភពលោក មកកាន់ប្រព័ន្ធអ៊ីនធឺណិតរបស់ខ្លួន។
យន្តហោះ Aquila នឹងប្រើប្រាស់បច្ចេកវិទ្យាធ្នឹមឡាស៊ែរថ្មី ដើម្បីពាំនាំនូវអ៊ីនធឺណិតល្បឿនលឿន ដល់ប្រជាជន ក្នុងចម្ងាយ ៩៦គីឡូម៉ែតជុំវិញតំបន់ដែលវាកំពុងហោះហើរ។ Aquila នឹងបញ្ជូនរលកសញ្ញាទៅកាន់អង់តែននៃប៉មតូច រួចអង់តែននៃប៉មតូចនឹងបំលែងរលកសញ្ញា ទៅជាប្រព័ន្ធ Wi-Fi ឬបណ្តាញ 4G ៕
មតិយោបល់