ព័ត៌មានបច្ចេកវិទ្យា

Facebook កំពុងធ្វើតេស្តមុខងារត្រៀមចេញថ្មីមួយហៅថា Find Wi-Fi

facebook-find-wi-fi-iphone-screenshot-001

Facebook ធ្វើតេស្តមុខងារពិសេសមួយ ដែលផ្តោតលើទីតាំង ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់មួយចំនួន ធ្វើការរុករកប្រភព Wi-Fi ដែលប្រើប្រាស់ដោយឥតគិតថ្លៃ តាមរយ:កម្មវិធីទូរស័ព្ទបណ្តាញសង្គម Facebook សម្រាប់ iPhone និង iPad ។

តាមរបាយការណ៍ពីគេហទំព័រ The Next Web អ្នកប្រើមួយចំនួន ឥឡូវនេះកំពុងឃើញជម្រើសមុខងារ Find Wi-Fi នៅលើកម្មវិធី Facebook ស្ថិតនៅពីក្រោមមុខងារ Nearby Places ដូចរូបដែលបានបង្ហាញ ។
ដូចដែរអ្នកបានឃើញនៅលើរូបភាពនេះ វាបានបង្ហាញប្រភព Wi-Fi ជាច្រើន អាចប្រើប្រាស់ Free នៅក្នុងតំបន់ក្បែរអ្នក ដែលបានធ្វើការដៅសម្គាល់ទុកនៅលើផែនទីនេះរួចជាស្រេច៕

មតិយោបល់