ព័ត៌មានជាតិ

បច្ចុប្បន្ន​ភាព ​ការ​ងារ​បណ្ណាល័យ​ខេត្ត​កំពង់ចាម​ ត្រូវ​បានប្រជុំ​រៀបចំឲ្យ​បើក​ឡើង​វិញ​

កំពង់ចាមៈ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ២០១៦​ នៅ​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ត​កំពង់ចាម​ ​បាន​បើក​កិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និងរៀបចំបើក​បណ្ណាល័យ​ឡើង​វិញ​ ក្រោម​អធិបតី​ភាព​ឯកឧត្ដម​ លន់​ លឹម​ថៃ​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ចាម​ និង​ឯកឧត្តម​ លោក​ លោក​ស្រី​ ប្រធាន​មន្ទីរ​ អង្គភាពនានា​​ជុំវិញ​ខេត្ត​ ព្រមទាំង​មាន​ការ​ចូលរួម​ពី​អង្គការ​​ និង​សប្បុរ​ជន​ជា​ច្រើនទៀត​​។

​ជួស​មុខ​ឲ្យ​គណៈ​អធិបតី​ក្នុង​អង្គប្រជុំ​ លោក​ហាន​ កុសល​ នាយក​រដ្ឋ​បាល​សាលា​ខេត្ត​ បាន​ធ្វើ​បទ​បង្ហាញ​ស្តីពី​បច្ចុប្បន្ន​ភាព​នៃ​ការ​រៀប​ចំ​បណ្ណាល័យ​ ការ​ខ្វះខាត​សម្ភារៈ​ផ្សេងៗ​​ និង​ផែនការ​ត្រូវ​​អនុវត្ត​បន្ត​ដើម្បី​​ឆ្ពោះ​ទៅ​មុខ​ទៀត​។ ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម​ លន់​ លឹម​ថៃ​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ចាម​ បាន​ធ្វើ​ការ​អំពាវនាវ​ ក៏ដូចជា​ជំរុញ​ឲ្យ​គ្រប់​មន្ទីរ​ អង្គភាព​នានា​ជុំវិញ​ខេត្ត​ និង​​អង្គ​ការ​ សប្បុរសជន​ជា​ច្រើន​ទៀត​ ឲ្យ​ចូលរួម​ចំណែក​ជួយ​ឧបត្ថម្ភ​ដល់​ការ​កង្វះខាត​ ក្នុង​ការ​បើក​បណ្ណាល័យ​ឡើង​វិញ​ ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ របស់​កូន​ខ្មែរ​ និង​បរទេស​ផង​ដែរ​។

ដោយ​ក្តី​ស្រលាញ់ និង​​ពេញចិត្ត​ចំពោះ​បណ្ណាល័យ​ សប្បុរសជន​ជា​ច្រើន​បាន​ចូល​រួម​ជួយ​ឧបត្ថម្ភ​ ​នូវ​ទឹក​ប្រាក់​សរុប​ចំនួន​ជាង​៧ ០០០ដុល្លារ​ និង​សម្ភារៈ​សម្រាប់​បម្រើ​ក្នុង​បណ្ណាល័យ​ជា​ច្រើន​ទៀត​។ ជា​ចុងក្រោយ​លោក ក៏បាន​ថ្លែងអំណរគុណ​ដល់​សប្បុរសជន​ទាំង​អស់​ ដែល​បាន​គាំទ្រ​ និង​ចូលរួម​ជួយ​ឧបត្ថម្ភ​ ​ក្នុង​ការ​បើក​បណ្ណាល័យនេះ ហើយ​ព្រឹត្តិការណ៍​សម្ពោធ​បើក​បណ្ណាល័យ​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ២០១៦​ ខាង​មុខ​នេះ​៕

ការ​ងារ​បណ្ណាល័យ​ខេត្ត​កំពង់ចាមការ​ងារ​បណ្ណាល័យ​ខេត្ត​កំពង់ចាមការ​ងារ​បណ្ណាល័យ​ខេត្ត​កំពង់ចាមការ​ងារ​បណ្ណាល័យ​ខេត្ត​កំពង់ចាមការ​ងារ​បណ្ណាល័យ​ខេត្ត​កំពង់ចាមការ​ងារ​បណ្ណាល័យ​ខេត្ត​កំពង់ចាមការ​ងារ​បណ្ណាល័យ​ខេត្ត​កំពង់ចាមការ​ងារ​បណ្ណាល័យ​ខេត្ត​កំពង់ចាមការ​ងារ​បណ្ណាល័យ​ខេត្ត​កំពង់ចាមការ​ងារ​បណ្ណាល័យ​ខេត្ត​កំពង់ចាមការ​ងារ​បណ្ណាល័យ​ខេត្ត​កំពង់ចាមការ​ងារ​បណ្ណាល័យ​ខេត្ត​កំពង់ចាម

មតិយោបល់