ព័ត៌មានជាតិ

បង្ក្រាបទីតាំងជល់មាន់មួយកន្លែងឃាត់ខ្លួនមនុស្ស៧នាក់ រួមជាមួយមាន់ ៤ក្បាល

ភ្នំពេញៈ នាវេលាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រត្ន័ ខេមរុណ អភិបាលរងខណ្ឌមានជ័យ ដោយមានការឯកភាពពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកសេង ហៀង និងមានការចូលរួមពីសំណាក់អធិការរងទទួលជំនាញព្រហ្មទណ្ឌខណ្ឌ២រូប គឺលោកអនុសេនីយ៍ឯកហួរ ម៉េងវ៉ាង និងលោកវរសេនីយ៍ត្រី ម៉េង វិមានតារា បានបើកការចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែង ស្ថិតនៅចំណុចដីឡូតិ៍គ្មានលេខ ក្នុងក្រុមទី១៧ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជាលទ្ធផល ក្នុងការចុះបង្ក្រាបកម្លាំងចម្រុះ បានធ្វើការឃាត់ខ្លួនអ្នកបញ្ជល់ (អ្នកលេង) ចំនួន៧នាក់ ក្នុងនោះមានម្នាក់ជាម្ចាស់ទីតាំង មាន់ជល់ចំនួន៤ក្បាល ទ្រុង២ និងម៉ូតូចំនួន៥គ្រឿង ។ ក្រោយការឃាត់ខ្លួន ពួកគេ នឹងវត្ថុតាងត្រូវបញ្ចូនទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យរងចាំបន្តនីតិវិធីទៅតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា ជនទាំង៧នាក់ ដែលត្រូវឃាត់ខ្លួនមានឈ្មោះ ទី១ឈ្មោះប៊ុត រីម ។ទី២ឈ្មោះកឹម កាន។ ទី៣ឈ្មោះ ឈួន ម៉េងហ៊ង។ ទី៤ឈ្មោះ លីម លៃលិច។ទី៥ឈ្មោះ នេត រតនៈ។ ទី៦ឈ្មោះ ឯម នាង និងទី៧ឈ្មោះសែ សុភក្ត្រ។

លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ដែលដឹកនាំកម្លាំងចុះបង្ក្រាបផ្ទាល់បានបញ្ជាក់ឲ្យដឹងថា មុនឈានដល់ការបង្ក្រាប កម្លាំងអាជ្ញាធរ បានស្រាវជ្រាវរហូតកំណត់ពីទីតាំងដែលក្រុមអ្នកលេងណាត់គ្នាបញ្ជល់មាន់ ទើបនៅវេលាថ្ងៃខែឆ្នាំខាងលើ លោកបានឲ្យកម្លាំងសម្ងាត់ចូលមកលបលួចមើលឃើញថា ពិតជាមានការជល់ពិតប្រាកដមែន ទើបសម្រេចសុំគោលការណ៍ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ រួមទាំងមានការសហការចូលរួមពីកម្លាំងនគរបាលមូលដ្ឋានទាំងថ្នាក់ប៉ុស្តិ៍ និងខណ្ឌ បើកការចុះបង្ក្រាបបានជាក់ស្តែងតែម្តងទៅ ខណៈពួកគេកំពុងបញ្ជល់ជាក់ស្តែង៕

មាន់ជល់មាន់ជល់មាន់ជល់ជល់មាន់ជល់មាន់ជល់មាន់ជល់មាន់ជល់មាន់ជល់មាន់ជល់មាន់

https://youtu.be/3omrbkaNlac

មតិយោបល់