សង្ឃ៣អង្គមានទំនាស់គ្នាតាមរយៈឆាត ហើយណាត់វាយគ្នា ត្រូវបានផ្សឹកប្រគល់ឲ្យនគរបាលចាត់ការតាមនីតិវិធី
កំពង់ស្ពឺៈ យោងតាមផេក ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ មានករណីព្រះសង្ឃចំនួន០៣ អង្គ គង់នៅវត្តស្វាយចារ្យ មានទំនាស់ជាមួយព្រះសង្ឃ១អង្គទៀត គង់នៅវត្តធម្មគល់ មានទំនាស់គ្នាតាមរយៈឆាត Messenger ណាត់វាយគ្នា ត្រូវបានរងការចោទប្រកាន់ថាប្លន់យកទូរស័ព្ទ និងលុយរហូតដល់មន្ទីរធម្មការស្រុកគងពិសី ផ្សឹកព្រះសង្ឃ៣អង្គ ប្រគល់ឲ្យនគរបាលចាត់ការតាមនីតិវិធី ៕
មតិយោបល់