ព័ត៌មានជាតិ

រថយន្ត២គ្រឿង បុកគ្នា នៅស្តុបសន្ធរម៉ុក ខូចខាតទាំងសងខាង

ភ្នំពេញ: រថយន្ត២គ្រឿងបានបុកគ្នាពេញទំហឹង នៅស្តុបសន្ធរម៉ុកកាលពីវេលាម៉ោង១និង២០នាទីយប់ឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុច ស្តុបសន្ធរម៉ុក ក្នុងសង្កាត់ផ្សារដេប៉ូ2 ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត RAV4 ស្លាកលេខភ្នំពេញ 2Q-9133 បានបុកជាមួយរថយន្ត Camry បាឡែន ស្លាកលេខភ្នំពេញ 2AJ-1259 បណ្តាលឲ្យរថយន្តទាំងពីរគ្រឿង ខូចខាតរៀងៗខ្លួន។ ក្នុងករណីនេះ មិនបង្កឲ្យមានមនុស្សរងរបួសនោះឡើយ។

ក្រោយកើតហេតុ ដោយភាគីទាំងពីរចរចាមិនត្រូវគ្នា ទើបប៉ូលិសបានសម្រេច ស្ទូចយករថយន្តទាំងពីរគ្រឿង ទៅកាន់ការិយាល័យ ប៉ូលិសចរាចរណ៍ក្រុងភ្នំពេញ ដើម្បីដោះស្រាយតាមច្បាប់៕

photo_2016-11-26_12-55-16

photo_2016-11-26_12-55-17

//youtu.be/AUmWuK7AnSw

មតិយោបល់