ព័ត៌មានជាតិ

១ឆ្នាំ​ នគរបាល​ចរាចរណ៍​ខេត្តតាកែវ ​ផាក​ពិន័យ​អ្នក​ល្មើសច្បាប់​បាន​ទឹកប្រាក់​ជាង​ ជាង​៦២០​លាន​រៀល

តាកែវៈ ក្នុងរយៈពេលពេញមួយឆ្នាំ២០១៦នេះ សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តតាកែវ បានចុះអនុវត្តច្បាប់ចរាចរណ៍ដោយធ្វើការត្រួតពិនិត្យលើអ្នកបើកបររថយន្ត និងម៉ូតូនៅលើដងផ្លូវ ដោយធ្វើការផាកពិន័យទៅលើអ្នកបើកបរមិនគោរពច្បាប់ បានទឹកប្រាក់ប្រមាណជាង៦២០លានរៀល ។

ស្នងការរងទទួលបន្ទុកប្រធានការិយាល័យកណ្ដាលសណ្ដាប់ធ្នាប់នៃស្នងការដ្ឋានខេត្តតាកែវ បានថ្លែងប្រាប់ កាលពីម្សិលមិញ ថ្ងៃទី២៥ ខែវិច្ឆិកា នេះថា ក្នុងរយៈពេលមួយឆ្នាំនេះ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យលើអ្នកបើកបរម៉ូតូចំនួនជាង៣ម៉ឺនគ្រឿង។ ក្នុងចំណោមអ្នកបើកបរម៉ូតូទាំងជាង៣ម៉ឺនគ្រឿងនេះ មានអ្នកបើកម៉ូតូមិនពាក់មួកសុវត្ថិភាពចំនួនប្រមាណជាង២ម៉ឺន៦ពាន់គ្រឿង អ្នកបើកបរម៉ូតូមិនដាក់កញ្ចក់មើលក្រោយចំនួនជាង៦ពាន់គ្រឿង ម៉ូតូគ្មានស្លាកលេខចំនួនជាង៥រយគ្រឿង។

លោកឧត្តមសេនីយ៍ត្រី អ៊ុន សារិន បានបញ្ជាក់ថា សមត្ថកិច្ចក៏បានធ្វើការត្រួតពិនិត្យរថយន្តចំនួនជាង៤ពាន់គ្រឿងផងដែរ ដោយក្នុងនោះរថយន្តមិនដាក់ខ្សែក្រវាត់មានចំនួនជាង២ពាន់៦រយគ្រឿង រថយន្តផ្ទុកសំពីងសំពោង ចំនួនជាង១ពាន់៦រយគ្រឿង រថយន្តដាក់មនុស្សលើសចំនួនកំណត់ ចំនួន៦៦គ្រឿង រថយន្តដែលមានអ្នកបើកបរមានជាតិស្រវឹងចំនួន៩គ្រឿង។

លោកស្នងការរង បានបញ្ជាក់ទៀតថា រថយន្តនិងម៉ូតូល្មើសច្បាប់ចរាចរណ៍ទាំងអស់នោះ ត្រូវបានសមត្ថកិច្ចធ្វើការផាកពិន័យជាប្រាក់បានចំនួនជាង៦២០លានរៀល។ ក្រៅពីបានផាកពិន័យចំពោះអ្នកល្មើសច្បាប់ចរាចរណ៍ មន្ត្រីនគរបាលចរាចរណ៍ក៏បានធ្វើការផ្សព្វ ផ្សាយច្បាប់ចរាចរណ៍ថ្មីដល់ប្រជាពលរដ្ឋឲ្យបានជ្រាប និងបន្តការរិតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍នៅទូទាំងខេត្ត ជាពិសេស បានពង្រឹងវិន័យនិងច្បាប់ដល់មន្ត្រីចរចរណ៍ ដែលជាអ្នកអនុវត្តច្បាប់ផងដែរ៕

polish-taleo4polish-taleopolish-taleo1polish-taleo2

មតិយោបល់