ភ្នំពេញៈ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងស្ថាបនា និងជួសជុលវិថីសម្តេច ប៉ែន នុត ឬ ផ្លូវលេខ ២៨៩ ចាប់ពីរង្វង់មូលទួលគោកដល់អង់តែនទួលគោក និងដាក់លូទំហំ១ម៉ែត្រសងខាងផ្លូវ ស្ថិតក្នុងខណ្ឌទួលគោក។
មន្ត្រីដដែលបានឲ្យដឹងទៀតថា ជាមួយគ្នានេះ គម្រោងក៏ចាប់ផ្តើមលុបរង្វង់មូលទួលគោក ដោយតម្លើងភ្លើងស្តុប និងពង្រីកផ្លូវសងខាងរហូតដល់ផ្លូវរថភ្លើងផងដែរ ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ នៅតំបន់រង្វង់មូលទួលគោកនេះ៕
មតិយោបល់