ព័ត៌មានអន្តរជាតិ

Update: មនុស្ស១៣នាក់ ត្រូវបានចាប់ខ្លួន ក្រោយការដួលរលំការដ្ឋានសាងសង់នៅចិន

ចិនៈ អាជ្ញាធរចិននៅថ្ងៃសៅរ៍នេះ បានឃុំខ្លួនមនុស្ស១៣នាក់ ក្រោយការដួលរលំការដ្ឋានសាងសង់រោងចក្រថាមពលនៅខេត្តJiangxi ភាគខាងកើត ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ ដែលបានសម្លាប់កម្មករ៧៤នាក់។ នេះយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦។

ក្នុងសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅថ្ងៃសៅរ៍ របស់គណៈកម្មាធិការនៃក្រុមប្រឹក្សារដ្ឋ ឬគណៈរដ្ឋមន្រ្តីប្រទេសចិនបាននិយាយថា ពួកគេបានរកឃើញដើមហេតុ ដែលបានបង្ហាញថា ការដ្ឋានសាងសង់រោងចក្រថាមពលមួយនេះធ្វើការសាងសង់លឿនខុសបច្ចេកទេស និងគ្មានការគ្រប់គ្រងត្រឹមត្រូវ។

សូមជម្រាបថា ប្រជាជនចិននាប៉ុន្មានឆ្នាំចុងក្រោយនេះ បានទទួលរងគ្រោះថ្នាក់ការងារ មួយចំនួន គឺដោយសារកត្តាគ្មានសុវត្ថិភាព ខ្វះខាតការត្រួតពិនិត្យ បទប្បញ្ញត្តិទន់ខ្សោយ និងអំពើពុករលួយជាប្រព័ន្ធជាដើម៕

photo_2016-11-26_15-53-31

មតិយោបល់