ព័ត៌មានជាតិ

ស្លាប់៣នាក់ ក្នុងករណី៣ផ្សេងគ្នា នៅខេត្តកំពង់ចាម

កំពង់ចាមៈ តាមរបាយការណ៍របស់សមត្ថកិច្ចខេត្តកំពុងចាមបានឲ្យដឹងថា មនុស្ស៣នាក់សុទ្ធជាបុរស ត្រូវបានបាត់បង់ជីវិត ក្នុងករណី៣ផ្សេងគ្នា។

ករណីទី១ ជនរងគ្រោះឈ្មោះ ជា រឿន ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរមានទីលំនៅភូមិធំឃុំទួលព្រះឃ្លាំង បានទៅរាយមង ហើយបានធ្លាក់ទឹកលង់ស្លាប់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាចន្លោះម៉ោង៣ទៅ៤ទៀបភ្លឺថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចបឹងអង្គរនាង ស្ថិតនៅភូមិព្រែកកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានជំងឺប្រចាំកាយ (ឆ្គួតជ្រូក) ។ ក្រោយសមត្ថកិច្ចបានធ្វើការពិនិត្យកោសល្យវិច័យរួច សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

ករណីទី២ ជនរងគ្រោះឈ្មោះ ស៊ន់ អាត ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរមានទីលំនៅភូមិតារាម ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមបានទៅលោតទឹកស្រះនៅខាងត្បូងភូមិតារាមចម្ងាយប្រហែល៣០០ម៉ែត្រ បណ្តាលឲ្យលង់ទឹកស្លាប់ កាលពីវេលាម៉ោង៩និង១៥នាទីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានជំងឺសរសៃប្រសាទ(វិកលចរឹក)។ ក្រោយសមត្ថកិច្ចបានធ្វើការពិនិត្យកោសល្យវិច័យរួច សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

ករណីទី៣ កាលពីនៅវេលាម៉ោងជាង១២យប់ឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ជនរងគ្រោះឈ្មោះ ឈីន ដេត ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅក្នុងភូមិទួលបី ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម បានបបួលមិត្តភក្តិ២នាក់ទៀត គឺឈ្មោះ ខា ផល្លា ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះ ផល វាសនា ភេទប្រុស អាយុ២០ឆ្នាំ ទៅរកខ្យង ពេលដើរដល់ចំណុចដីស្រែប្រាំង ឈ្មោះ ហេង ឆេងហាក់ ភេទប្រុស អាយុ៣៤ឆ្នាំ ខាងត្បូងភូមិចម្ងាយ២៥០ម៉ែត្រ ស្រាប់តែជនរងគ្រោះឆក់ខ្សែភ្លើង ដែលម្ចាស់ស្រែដាក់ឆក់កណ្តុរ បណ្ដាលឲ្យដួល។

ពេលនោះមិត្តភក្តិ២នាក់របស់គេ មិនហ៊ានជួយ ក៏រត់ទៅហៅអ្នកស្រុក និងម្ចាស់ស្រែឲ្យទៅជួយ តែជួយមិនទាន់ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចប៉ុស្តិ៍ក៏បាននាំម្ចាស់ស្រែ ដែលដាក់ខ្សែភ្លើងឆក់កណ្តុរយកមកកាន់ស្នាក់ការប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

photo_2016-11-26_16-27-51photo_2016-11-26_16-27-44photo_2016-11-26_16-27-45photo_2016-11-26_16-27-46photo_2016-11-26_16-27-47photo_2016-11-26_16-27-48photo_2016-11-26_16-27-49photo_2016-11-26_16-27-50

មតិយោបល់