ព័ត៌មានជាតិ

លួចម៉ូតូគេមិនសម្រេច ជាប់ខ្នោះសមត្ថកិច្ច

ត្បូងឃ្មុំ: ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋដែលបានដាក់ផ្ញើរនៅមជ្ឈមណ្ឌលកម្សាន្ត អាស៊ុណាមិនបានសម្រេច។ ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៧និង១៥នាទី យប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិវាលកណ្តៀង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ជនសង្ស័យខាងលើមានឈ្មោះ លឹម វៃ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបាន ដងសោអក្សតេ ចំនួន១ ផ្លែកាច់សោរចំនួន៣ និងប្រដាប់កឹបក្រដាសចំនួន១។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកត្បូងឃ្មុំ ធ្វើការសាកសួរ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

លួចម៉ូតូ

លួចម៉ូតូ

លួចម៉ូតូ

មតិយោបល់