ព័ត៌មានជាតិ

មុខសញ្ញាគាស់បន្ទប់លួចសម្ភាររបស់កម្មកររោងចក្រយ៉ាងសកម្ម ត្រូវបានប៉ូលិសក្របួចជាប់

ព្រះសីហនុៈ ជនសង្ស័យម្នាក់ជាមុខសញ្ញាជំនាញខាងគាស់បន្ទប់របស់កម្មកររោងចក្រលួចយកសម្ភារៈយ៉ាងសកម្ម ត្រូវបានកម្លាំងប៉ូលិសក្រុងព្រះសីហនុឃាត់ខ្លួនកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។

កម្លាំងប៉ូលិសក្រុងព្រះសីហនុបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ស្មាន់ ណា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាសន្តិសុខ.G.P.S ត្រូវបានឃាត់ខ្លួនបានពីបទលួចទ្រពសម្បត្តិអ្នកជិតក្បែរខាងក្នុងភូមិ ដោយធ្វើសកម្មភាពដើរចាក់សោរបន្ទប់ជួលរបស់កម្មករមុខរោងចក្រញូវស្តា ក្នុងក្រុម១៤ ភូមិ១ សង្កាត់លេខ ១ ក្រុងព្រះសីហនុ។

តាមការឲ្យដឹងពីសម្ថកិច្ចថា ជនសង្ស័យបានសាភាពថា ខ្លួនធ្លាប់គាស់បន្ទប់ជួលខាងលើ បានចំនួន២ដងរួចមកហើយ លើកទី១ ថ្ងៃ២៧ មិថុនា ឆ្នាំ២០១៦នៅម៉ោង៨ព្រឹកចាក់សោរចូលលួចចំនួន៣បន្ទប់ ដោយយកបានលុយ១០ដុល្លារ ទូរស័ព្ទ១គ្រឿង និងខ្សែក្រវ៉ាត់អត់ក្បាលចំនួន៧ កាបូបស្ពាយ១ រួមនិងកាបូបដៃចំនួន៣។ លើកទី២ ថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០១៦ នៅម៉ោង៩ព្រឹកពេលកម្មករចេញទៅធ្វើការនៅរោងចក្រជនសង្ស័យបានចាក់សោរបន្ទប់លួចយកធុងបាស់មួយឈុតទៀត ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានតែម្តង។

បច្ចុប្បន្នសមត្ថកិច្ចកំពុងក៏សាសំណុំរឿង ដើម្បីចាត់ការបញ្ជូនទៅតុលាកាបន្តតាមផ្លូវច្បាប់៕

មតិយោបល់