ព័ត៌មានជាតិ

ជនបរទេសម្នាក់ដេកស្លាប់នៅផ្ទះខាងប្រពន្ធជាជនជាតិខ្មែរ សង្ស័យ…

សៀមរាប: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នាវេលាម៉ោង០៦នឹង៤៥នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅក្រុមទី០៤ ភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប មានជនបរទេសម្នាក់បានស្លាប់។

សកសពសព ឈ្មោះ DUNCAN GRAEME NOEL ភេទប្រុស កើតឆ្នាំ១៩៤៨ ជនជាតិញ៉ូហ្សឺឡែន មុខរបចូលនិវត្តន៍ បានមកស្នាក់នៅផ្ទះខាងប្រពន្ធជាជនជាតិខ្មែរ នៅភូមិកើតហេតុខាងលើ។

ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ៖ជនរងគ្រោះស្លាប់ដោយសារ ជំងឺទឹកនោមផ្អែម ជាតិស្ករចុះខ្លាំង។

បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនសាកសពទៅតម្កល់ទុកបណ្តោះអាសន្ននៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីស្ថានទូត និងក្រុមគ្រួសារ៕

 

មតិយោបល់