មណ្ឌលគិរីៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង៩ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានចុះអនុវត្តដីកា លេខ១១៦ដកឧ/២០១៨ របស់ចៅក្រមជុំនំជំរះសាលាឧទ្ធណ៍ បង្គាប់ឲ្យចាប់ខ្លួនជនត្រូវចោទឈ្មោះ ភេទ សម្បត្តិ ភេទប្រុស អាយុ២៥ឆ្នាំ ជាប់ចោទពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ។
បច្ចុប្បន្ន ជនត្រូវចោទខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីអនុវត្តតាមនីតិវិធី ៕
មតិយោបល់