ព័ត៌មានជាតិ

ហាងបាយមាន់ទេពផនលាន់មាត់ពីមន្ត្រីរាជការថា យកផ្លូវជាចំណតបង្កការកកស្ទះជារៀងរាល់ថ្ងៃ

ភ្នំពេញៈ ហាងបាយមាន់មួយកន្លែង ដែលមានឈ្មោះល្បីថា បាយមាន់ទេពផន មានភ្ញៀវចូលចិត្តមកញ៉ាំ វេចកញ្ចប់ យកទៅផ្ញើរជូនក្រុមគ្រួសារពិសានៅតាមគេហដ្ឋាន ទាំងល្បីថា ឆ្ងាញ់ មាន់ស្រែ ទាំងគ្រឿងក្នុងមាន់ ទាំងសាច់មាន់ និង តម្លៃសមរម្យ ដែលមានទីតាំងនៅខាងជើងស្តុបទេពផន តាមបណ្តោយផ្លូវម៉ៅសេងទុង កែងនិងផ្លូវ១៦០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានរងការរិះគន់ពីមន្ត្រីរាជការ មហាជន អាជីវករថា បានយកផ្លូវធ្វើជាចំណតរថយន្តភ្ញៀវ និងបង្កឲ្យមានការកកស្ទះចរាចរស្ទើរតែរាល់ថ្ងៃ។

នៅក្នុងមេរៀនតាមសាលា អនុវិទ្យាល័យ វិទ្យាល័យ មហាវិទ្យាល័យ សកលវិទ្យាល័យ បានបង្រៀនអំពីការធ្វើអាជីវកម្ម ដែលមានទីតាំងល្អនិងមានចំណតដល់ភ្ញៀវ ដើម្បីរក្សាសុវត្ថិភាព ទ្រព្យសម្បត្តិផ្សេងៗ រួមនិងសេវាកម្មរបស់ខ្លួនផងដែរ។ តែផ្ទុយទៅវិញចំពោះម្ចាស់ហាងបាយមាន់ទេពផន មិនគិតអំពីផលប៉ះពាល់ដល់សង្គម ដល់ច្បាប់ និង អំពីចំណុចបញ្ហាផ្សេងៗឡើយ ដោយគិតតែមួយមុខគត់ ពីភាពចង់មានបាននៃភាពរីកចម្រើនចំពោះការធ្វើអាជីវកម្មរបស់ខ្លួន រំលោភយកផ្លូវធ្វើជាចំណតរថយន្តស៊េរីទំនើបៗ មិនខ្វល់ដល់អ្នកដ៏ទៃឡើយ សូម្បីតែមន្ត្រីរាជការដែលធ្វើការពេលចេញចូលឆ្លងកាត់ចំណុចផ្លូវខាងលើ ត្រូវមានអ្នកសម្រួលចរាចរជារៀងរាល់ពេលវេលា។

ដូចអ្នកថ្មើរជើងរកតែដើរលើចិញ្ចើមផ្លូវមិនទាំងបានផង មានតែដើរលើផ្លូវដែលអាចបង្កគ្រោះថ្នាក់ តើពេលណារាជធានីភ្នំពេញមានការគោរពច្បាប់ពីសំណាក់អាជីវករដែលរំលោភយកចិញ្ចើមផ្លូវនិងផ្លូវ?៕

photo_2016-11-29_12-09-51photo_2016-11-29_12-09-31photo_2016-11-29_12-09-33-2photo_2016-11-29_12-09-34photo_2016-11-29_12-09-35photo_2016-11-29_12-09-36photo_2016-11-29_12-09-37photo_2016-11-29_12-09-39-2photo_2016-11-29_12-09-39photo_2016-11-29_12-09-40photo_2016-11-29_12-09-42photo_2016-11-29_12-09-43photo_2016-11-29_12-09-47

មតិយោបល់