ព័ត៌មានជាតិ

ព័ទ្ធចាប់ក្រុមជួញដូរគ្រឿងញៀន ដុះស្លែជាង២០ឆ្នាំ

(ភ្នំពេញ) ៖ មានករណីចុះបង្ក្រាបក្រុមជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ដែលជាទីតាំងល្បីឈ្មោះជាង២០ឆ្នាំមកហើយនិងធ្វើឡើងដោយសមត្ថកិច្ចសហការជាមួយកម្លាំងចម្រុះនៃគណ:បញ្ជាការដ្ឋានខណ្ឌសែនសុខ នៅវេលាម៉ោង៩និង៣០នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ ករណីព័ទ្ធចាប់ខាងលើ ស្ថិតនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយបានចាប់ឃាត់ខ្លួនប្រុសស្រីដែលប្រើប្រាស់និងជួញដូរថ្នាំញៀនចំនួន២៤នាក់ ក្នុងនោះមានស្រីម្នាក់ រួមជាមួយវត្ថុតាងមានហ្គេមបាញ់ត្រីចំនួន៨ទូនិងសាធាតុញៀនព្រមទាំងសម្ភារមួយចំនួនទៀត។
សមត្ថកិច្ចបានឱ្យដឹងថាដោយបានទទួលព័ត៌មានយ៉ាងច្បាស់ពីករណីខាងលើទើបធ្វើការចុះបង្ក្រាបដោយមានការចូលរួមពីសមត្ថកិច្ចសហការជាមួយកម្លាំងចម្រុះនៃគណ:បញ្ជាការដ្ឋានខណ្ឌសែនសុខធ្វើការព័ទ្ធចាប់ក្រុមជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ដែលស្ថិតនៅក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ 
ប្រជាពលរដ្ឋដែលនៅម្ដុំនោះឱ្យដឹងថាកន្លងមកក្នុងតំបន់ភូមិសាស្ដ្រខាងលើជាកន្លែងដែលសម្បូរទៅដោយចោរកម្មអំពើឆក់ប្លន់ការជួញដូរនិងប្រើប្រាស់គ្រឿងញៀនដែលជាទីតាំងដុះស្លែជាង២០ឆ្នាំមកហើយ។រួចបានបន្តរិះគន់យ៉ាងខ្លាំងចំពោះករណីចុះបង្ក្រាបនេះដោយហេតុថានេះមិនមែនជាលើកទីមួយទេហើយការចុះបង្ក្រាបចាប់បានតែអ្នកប្រើប្រាស់តូចតាចប៉ុណ្ណោះប៉ុន្ដែអ្នកដែលជាឈ្មួញធំៗចាប់មិនបានសោះ។ប្រជាពលរដ្ឋមានចម្ងល់ថាភូមិត្រពាំងឈូកនេះមិនធំប៉ុន្មានទេតែការបង្ក្រាបករណីនេះមិនចេះចប់ឡើយមិនដឹងមួលហេតុអ្វីបានមានការចុះបង្ក្រាបញឹកញាប់យ៉ាងនេះដូចជាមិនចេះអស់សោះនេះមិនដឹងមកពីក្រុមឈ្មួញាមានគ្នាច្រើនឬសមត្ថកិច្ចមានតិចយ៉ាងណានោះទេ។ 
ចំណែកក្រុមជូញដូរនិងប្រើប្រាស់សារធាតុញឿនទាំង២៤នាក់នោះសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងបញ្ជូនបន្ដទៅតុលាការកាត់ទោសតាមច្បាប់៕ 

   
    
    
 

មតិយោបល់