ព័ត៌មានជាតិ

ស្រីស្រស់ស្រវឹង បើករថយន្តស៊េរីទំនើប អូឌីA7 ស្លាកលេខភ្នំពេញ 2AR-2303បុករបាំងថ្មចែកផ្លូវ រងការខូចខាត នៅមុខក្រសួងមហាផ្ទៃ

ភ្នំពេញ: កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ មានករណីរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកអូឌីA7 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AR-2303 បើកបរដោយនារីរូបស្រស់ម្នាក់ ក្នុងស្ថានភាពស្រវឹង បានជ្រុលចង្កូតទៅបុករបាំងថ្មចែកផ្លូវ បណ្តាលឲ្យរថយន្តរងការខូចខាត រីឯរបាំងថ្មបាក់អស់២កង់។

កើតហេតុនៅមុខក្រសួងមហាផ្ទៃ តាមបណ្តោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

អ្នកបើករថយន្តបង្ក មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដោយសារក្រោយកើតហេតុ បានចុះពីរថយន្ត រួចដាក់មេប្រូចបាត់។

ក្រោយមកសមត្ថកិច្ច បានស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគបាល រាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយ៕

មតិយោបល់