ព័ត៌មានជាតិ

អាវុធហត្ថឃាត់ខ្លួន មុខសញ្ញាចែកចាយគ្រឿងញៀនដ៏សកម្មម្នាក់ ដកហូតគ្រឿងញៀនជាង១០កញ្ចប់

ព្រះសីហនុ: ជនសង្ស័យដែលជាមុខសញ្ញាចែកចាយគ្រឿងញៀនដ៏សកម្មម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ធ្វើការចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៤និង១៥នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្រុម១២ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

អាវុធហត្ថបានឲ្យដឹងថា មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានបើកការស្រាវជ្រាវឈានទៅដល់ការចុះចាប់ខ្លួនជនសង្ស័យឈ្មោះ ថន សុធី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើតនៅឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅផ្ទះជួលស្ថិតក្នុងក្រុម២៩ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងនោះ វត្ថុតាងដកហូតបានរួមមាន ម៉្សៅសថ្លា១៤កញ្ចប់តូច ទម្ងន់ទាំងសំបក២,០៩ក្រាម ,ទូរស័ព្ទដៃ២គ្រឿង,ប្រាក់រៀល ចំនួន៤ម៉ឺនរៀល,ប្រាក់ដុល្លារចំនួន២០ដុល្លារ និងម៉ូតូចំនួន១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅស៊េរី២០១០ មួយគ្រឿងផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិល័យជំនាញកំពុងធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់