តួកគីៈ មន្ត្រីមូលដ្ឋាន បានឲ្យដឹងថា មនុស្ស ១២ នាក់ហើយបានស្លាប់ ដែលភាគច្រើនជាសិស្សសាលាស្រី កាលពីថ្ងៃអង្គារ នៅពេលភ្លើងឆេះបំផ្លាញសយនដ្ឋានមួយ សម្រាប់កូនសិស្ស នៅតំបននៃទីក្រុង Adana ភាគខាងត្បូងប្រទេសតួកគី។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។
ហេតុការណ៍ឆេះនេះ បើមន្ត្រីបាននិយាយថា ទំនងជាបង្កឡើងដោយកំហុសបច្ចេកទេស នៃការដាក់ខ្សែភ្លើង នៅផ្ទៃខាងក្នុងឈើអគារ ដែលធ្វើឲ្យជនរងគ្រោះ មានភ័យស្លន់ស្លោជាខ្លាំង ដោយពួកគេបានព្យាយាមលោតចេញ តាមបង្អួច ដើម្បីសុវត្ថិភាព។
បើតាមក្រុមមន្រ្តី បានលើកទ្បើងពីក្ដីព្រួយបារម្ភថា ចំនួនអ្នកស្លាប់ អាចនឹងមានការកើនទ្បើងច្រើនជាងនេះ ក្នុងគ្រាដែលពួកគេមិនអាចបើកទ្វារនៅជិតភ្លើងដែលកំពុងតែឆេះ ដើម្បីលោតចេញពីកំពូលនៃជាន់អគារ៕
មតិយោបល់