ព័ត៌មានជាតិ

រថយន្តសណ្តោងដឹកទំនិញធុនធំ ប៉ះជាមួយ PAJERO SPORT ស្លាកលេខខេមរភូមិន្ទ 01 2-3394 រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តសណ្ដោងដឹកទំនិញធុនធំ ប៉ះជាមួយរថយន្តម៉ាក pajero sport ពណ៌ត្រីអ៊ី មួយគ្រឿង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ៨ និង១០ នាទីព្រឹកថ្ងៃទី ៧ ខែកុម្ភ: ឆ្នាំ២០២១ ទីតាំងស្ថិតតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ក្នុង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភព័ត៌មាននៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តម៉ាក PAJERO SPORT ពណ៌ត្រីអ៊ីមួយគ្រឿង ពាក់ផ្លាកលេខ ខេមរភូមិន្ទ01 2-3394 បើកបរដោយបុរសម្នាក់ ជាមន្រ្តីយោធា ក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវខាងលើ។

មកដល់ចំណុចកើត បានបន្ថយល្បឿនឆ្លងកាត់ទទឹងផ្លូវរថភ្លើង នៅពេលឆ្លងផុត ស្រាប់តែមានរថយន្តសណ្តោងដឹកទំនិញធុនធំមកពីក្រោយ ស្របទិសដៅគ្នា បានមកប៉ះរថយន្តពណ៌ត្រីអ៊ីចំហៀងខាងឆ្វេងផ្នែកខាងក្រោយបណ្តាលឲ្យខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការបាញ់ថ្នាំយកដាក់ខាង ដើម្បីដោះស្រាយគ្នា៕

មតិយោបល់