ព័ត៌មានជាតិ

នគរបាលស្រុកបាកានបង្ក្រាបល្បែងអាប៉ោង ឃាត់ខ្លួនបានមនុស្ស៤នាក់

ពោធិ៍សាត់: កម្លាំងនគរបាលស្រុកបាកាន ដឹកនាំកម្លាំងចុះបង្ក្រាបល្បែងស៊ីសង អាប៉ោងខុសច្បាប់មួយកន្លែង ឃាត់ខ្លួនបានមនុស្សប្រុសស្រីចំនួន៤នាក់ កាលពីវេលាម៉ោង២និង៤៩នាទី រសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចដំបូលវាលស្រែ ក្នុងភូមិក្តីឈ្នួល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបនេះសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនមនុស្ស៤នាក់ ទី១ឈ្មោះ អ៊ីម តាយអាយនី ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅភូមិអូតាប៉ោង ឃុំអូរតាប៉ោង។ ទី២ឈ្មោះរស់ ពេទ្យ ភេទប្រុស អាយុ៥៣ឆ្នាំ ស្នាក់នៅភូមិជើងភ្លើង ឃុំស្នាមព្រះ។ទី៣ឈ្មោះ ឈឿន ស្រីមុំ ភេទស្រី អាយុ២២ឆ្នាំ ស្នាក់នៅភូមិស្វាយធំ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង និងទី៤ឈ្មោះ កែវ វណ្ណី ភេទស្រី អាយុ៥០ឆ្នាំ ស្នាក់នៅភូមិក្តីឈ្នួល ឃុំត្រពាំងជង ស្រុកបាកាង ។

ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបាន មេអាប៉ោងចំនួន០៣គ្រាប់, ចាន១,ផ្តិល១,ម៉ូតូ២គ្រឿង,កម្រាលផ្នែកចាក់១ផ្ទាំង,កន្ទេល២,ធុងទឹកកក១,ធុងស្ពេត្រូ១,ស្បែកជើង៣គូ និងកាបូបស្ពាយចំនួន១។

បច្ចុប្បន្នមនុស្សទាំង៤នាក់ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ ចាត់ការតាមផ្លូវច្បាប់៕

បង្ក្រាបអាប៉ោង

បង្ក្រាបអាប៉ោង

បង្ក្រាបអាប៉ោង

មតិយោបល់