ព័ត៌មានជាតិ

Update៖ មន្ទីរប្រឆាំងគ្រឿងញៀនចុះឆែកឆេរទូរកុងតឺន័រ សង្ស័យមានផ្ទុកសារធាតុញៀន

ភ្នំពេញៈ មន្ទីរប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលរាជធានីភ្នំពេញ បានចុះប្រតិបត្តិការឡោមព័ទ្ធ និងឆែកឆេរទូកុងតឺន័រក្នុងឃ្លាំងមួយកន្លែង ដែលគេសង្ស័យថាមានលាក់ទុកនៅសាធារតុញៀន ហើយបានហាមប្រាមមិនឲ្យអ្នកកាសែតថតរូបពីខាងក្រៅ ឬចូលក្នុងឡើយ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០១៦ នៅត្រង់ចំណុចក្នុងឃ្លាំងមួយកន្លែង តាមបណ្តោយផ្លូវលេខ៥៩៨ ហៅផ្លូវជាសុផារ៉ា ស្ថិតនៅក្នុងក្រុម៣ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បើទោះបីជាយ៉ាងណាគេមិនទាន់ដឹងអំពីលទ្ធផលឆែកឆេរនៅឡើយ ហើយនៅក្នុងទូកុងតឺន័រនោះមានសាធារតុញៀនដូចការសង្ស័យដែរឬទេ។ ព្រោះសមត្ថកិច្ចកំពុងធ្វើការឆែកឆេរយ៉ាងប្រុងប្រយ័ត្នបំផុត សូម្បីតែអ្នកកាសែតថតនៅខាងក្រៅ ក៏សមត្ថកិច្ចមិនអនុញ្ញាតឲ្យថត ហើយបានមកដកហូតយកកាមេរ៉ារបស់អ្នកកាសែតចុចលុបរូបភាពចោលថែមទៀត មិនតែប៉ុណ្ណោះសមត្ថកិច្ចបានយកកាមេរ៉ាធំមកថតរូបអ្នកកាសែតទៀតផង មិនដឹងថាមានគោលបំណងអ្វីឡើយ។

រហូតមកដល់ល្ងាចម៉ោង៦សមត្ថកិច្ចបានឲ្យដឹងខ្លះៗថា នៅក្នុងប្រតិបត្តិការឆែកឆេរទូកុងតឺន័រនោះ គឺគេមិនបានរកឃើញសារធាតុញៀនទេ តែបែជាឃើញត្រីក្លាសេ្សទៅវិញ។ ក្រោយពេលចុះឆែកឆេររួចត្រីក្លាស្សេជាច្រើនតោន សមត្ថកិច្ចដឹកយកទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការត្រួតពិនិត្យ ដោយសមត្ថកិច្ចខ្លះទៀតបានខលហៅបងប្អូនឲ្យមកយកត្រីនោះទៅផ្ទះទៀតផង៕

បង្ក្រាបគ្រឿងញៀនបង្ក្រាបគ្រឿងញៀនបង្ក្រាបគ្រឿងញៀនបង្ក្រាបគ្រឿងញៀនបង្ក្រាបគ្រឿងញៀនបង្ក្រាបគ្រឿងញៀនបង្ក្រាបគ្រឿងញៀនបង្ក្រាបគ្រឿងញៀនបង្ក្រាបគ្រឿងញៀនបង្ក្រាបគ្រឿងញៀនបង្ក្រាបគ្រឿងញៀនបង្ក្រាបគ្រឿងញៀនបង្ក្រាបគ្រឿងញៀនបង្ក្រាបគ្រឿងញៀនបង្ក្រាបគ្រឿងញៀនបង្ក្រាបគ្រឿងញៀន

មតិយោបល់