ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន

កណ្តាល: ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួល ធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនបាន ដកហូតបានថ្នាំញៀនរួមនឹងសម្ភារ:សម្រាប់ប្រើប្រាស់មួយចំនួន។ ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវជាតិលេខ៤ ភូមិត្រពាំងក្រសាំងបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យដែលចាប់ខ្លួនបានទី១មានឈ្មោះ សេង រដ្ធធី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរត់ម៉ូតូឌុប និងទី២ឈ្មោះ ឯក សុភក្ត្រ័ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំង២នាក់រស់នៅភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ក្នុងនោះដែរវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមានម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន១កញ្ចប់តូច,ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១គ្រឿង,ឧបកណ៍ប្រើប្រាស់និងវេចខ្ចប់ថ្នាំញៀនមួយចំនួន។

សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យខាងលើ សមត្ថកិច្ចទទួលបានព័ត៌មានថាកំពុងមានមុខសញ្ញាកំពុងជួញដូរថ្នាំញៀននៅចំណុចខាងលើ ទើបកម្លាំងអធិការដ្ឋាននគរបាលស្រុកបានចុះបង្ក្រាបនិងចាប់ខ្លួនបានជនសង្ស័យទាំង២នាក់ រកឃើញថ្នាំញៀន១កញ្ចប់នៅក្នុងកញ្ចប់បារីMEVIUS។

តាមចម្លើយសារភាពរបស់ជនល្មើសបានឆ្លើយថា ចំពោះថ្នាំញៀនទាំងអស់នេះខ្លួនបានទិញពីឈ្មោះ ខឹម មករា ហៅតូច ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបន្តបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់៕

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់