ព័ត៌មានជាតិ

Update: ករណីផ្ទុះអាវុធនៅខណ្ឌសែនសុខ គឺជាការបាញ់គំរាមក្រុមចោរកាច់កញ្ចក់រថយន្ត

ភ្នំពេញ: តាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន បានប្រាប់ភ្នាក់ងារ Post News ឲ្យដឹងថា នៅមុខនេះបន្តិចមានករណីផ្ទុះអាវុធចំនួន៤គ្រាប់ នៅក្នុងមូលដ្ឋានសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលបង្កឡើងដោយជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកគុប ពណ៌ស្ករ មិនស្គាល់ស្លាកលេខ បានធ្វើសកម្មភាពកាច់កញ្ចក់រថយន្ត ឡិចស៊ីសRX300 ខណ:នោះម្ចាស់រថយន្តឃើញទាន់ក៏បានជិះម៉ូតូដេញតាមបក់ដៃឲ្យជនសង្ស័យឈប់ទម្លាក់កញ្ចក់រថយន្ត១គូចុះវិញ ប៉ុន្តែជនសង្ស័យមិនបានទម្លាក់ទេ បែរជាបក់ដៃហៅម្ចាស់រថយន្តឲ្យដេញតាមវាទៀតផង ពេលនោះម្ចាស់រថយន្តខឹងក៏បានដកកាំភ្លើង ម៉ាកឡុក បាញ់ទៅចុះដីចំនួន៤គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។

សេចក្តីរាយការណ៍បញ្ជាក់ទៀតថា ក្រោយធ្វើសកម្មភាព និងមានផ្ទុះអាវុធរួចមក សមត្ថកិច្ចបានហៅម្ចាស់រថយន្តមកធ្វើការសាកសួរអំពីមូលហេតុដែលផ្តើមឲ្យមានការផ្ទុះអាវុធ និងធ្វើការដកហូតទាំងរថយន្ត កាំភ្លើងរក្សាទុកនៅស្នងការខណ្ឌដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

ផ្ទុះអាវុធ

ផ្ទុះអាវុធ

ផ្ទុះអាវុធ

ផ្ទុះអាវុធ

ផ្ទុះអាវុធ

ផ្ទុះអាវុធ

ផ្ទុះអាវុធ

ផ្ទុះអាវុធ

ផ្ទុះអាវុធ

ផ្ទុះអាវុធ

ផ្ទុះអាវុធ

ផ្ទុះអាវុធ

ផ្ទុះអាវុធ

មតិយោបល់