ព័ត៌មានជាតិ

លាន់ដូចរន្ទះ! ហ៊ីយ៉ាន់ដាយ ប៉ះគ្នាជាមួយរថយន្តលុចស៊ីស 570 ផ្លាកលេខ កម្ពុជា 1DARA-67 បណ្ដាលឲ្យរងការខូចខាត

កំពត: កាលពីវេលាម៉ោង ១១និង០០នាទីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅចន្លោះបង្គោលគីឡូម៉ែត្រ ៥-៦ ស្ថិតក្នុងភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿងបុកគ្នា ក្នុងទិសដៅផ្ទុយគ្នា។

រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ កណ្ដាល 3A-1574 ធ្វើដំណើរពីលិចទៅកើត បើកបរដោយឈ្មោះ ម៉ុក ស្រស់ ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិរៀល ឃុំពោធិ៍រៀលធំបសេដ្ឋ ខេត្តកំពង់ស្ពឺ (រត់គេចខ្លួនបាត់)។ ចំណែករថយន្តរងគ្រោះ ម៉ាកលុចស៊ីស 570 ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា 1DARA-67 មានទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ វ៉ាត គឹមហ៊ាង ភេទប្រុស អាយុ ៤០ ឆ្នាំ រស់នៅភូមិច្បារអំពៅ សង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ ពុំមានរងរបួសទេ តែរថយន្តខូចខាតធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង យកវត្ថុតាងទាំងពីរ ទៅរក្សាទុកក្នុងអធិការដ្ឋាននគរបាល ស្រុកទឹកឈូ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនិតីវិធី៕

មតិយោបល់